សន្និបាតកីឡាខេត្តលើកទី១៥នៃខេត្តយូណានបានបើកសម្ពោធយ៉ាងឱឡារិក

2018-08-10 10:22:48 |ប្រភព:Xinhua

  នាយប់ថ្ងៃទី០៨ខែសីហា  សន្និបាតកីឡាខេត្តលើកទី១៥នៃខេត្តយូណាន​បានបើកសម្ពោធយ៉ាងឱឡារិកនៅមជ្ឈមណ្ឌល​កីឡាដ្ឋាន​នៃទីក្រុងLincang។  សន្និបាតកីឡាខេត្តជាការត្រួតពិនិត្យដ៏ធំមួយសម្រាប់កីឡាប្រគួតប្រជែង​និងកីឡាសម្រាប់​ប្រជាជនទូទៅ  ជាសន្និបាទដែលមានកម្រិតខ្ពស់ជាងគេនិងមានទ្រង់ទ្រាយធំជាងគេក្នុងខេត្ត។  សន្និបាទនេះបានរៀបចំ​ជា​៤ក្រុម  គឺក្រុមយុវជន(បូករួមទាំងកុមារ)  ក្រុមសាកលវិទ្យាល័យ  ក្រុមបុគ្គលិកនិងក្រុមប្រជាជនទូទៅ៕

ប្រភពរូបថត៖Sun Xiaoyun  Lei Tongsu

អ្នកនិពន្ធ៖ លីហ្សា