ថ្ងៃទី០៨ ខែសីហា នៅមន្ទីរពេទ្យប្រជាជនទីមួយនៃទីក្រុងLushuiមណ្ឌលស្វយ័តលីស៊ូ Nujiang របស់ខេត្តយូណាន មានកុមារម្នាក់កំពុងតែទទួលការត្រួតពិនិត្យអំពីជម្ងឺបេះដូងពីកំណើត។
នៅថ្ងៃនោះផងដែរ ព្រឹត្តិការណ៍ការត្រួតពិនិត្យជម្ងឺបេះដូងពីកំណើត“ដំណើរការក្តីស្រឡាញ់-ដើរចូលទៅកាន់ Nujiangខេត្តយូណាន”បានបើកដំណើរការនៅទីក្រុងLushuiមណ្ឌលស្វយ័តលីស៊ូNujiangរបស់ខេត្តយូណាន។ យោងតាមដំណឹងបានឱ្យដឹងថា តាំងពី“ដំណើរការក្តីស្រឡាញ់”បើកដំណើរការនៅឆ្នាំ២០១២មក ក្រុមសុខាភិបាលបានចូលទៅតំបន់ឆ្ងាយដាច់ស្រយាលដើម្បីត្រួតពិនិត្យដល់កុមារដែលមានអាយុសាកសម ថែមទាំងផ្តល់ជាជំនួយឧបត្ថម្ភដល់កុមារមានជម្ងឺបេះដូងដែលជាគ្រួសារក្រីក្រ៕
ប្រភពរូបថត៖ Chen Junqing
អ្នកនិពន្ធ៖ លីហ្សា