ឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី៥នៃការផ្តួចផ្តើម“ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” ពេលថ្មីៗនេះ អ្នកសារព័ត៌មានបានចូលទៅក្នុងសាកលវិទ្យាល័យយូណានហើយរកឃើញថានៅតែមាននិស្សិតបរទេសដែលបន្តសិក្សានៅប្រទេសចិនជាច្រើនសិក្សារៀនសូត្រនិងស្នាក់នៅក្នុងសាលា ទោះបីជាក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅក៏ដោយ។
បើប្រៀបធៀបនឹង៥ឆ្នាំមុន និស្សិតបរទេសដែលបន្តការសិក្សានៅសាកលវិទ្យាល័យបានកើនឡើង៧០% ឯមុខជំនាញបានពង្រីកពីត្រឹមតែភាសាចិនកើនដល់ជំនាញសេដ្ឋកិច្ច ជំនាញនគរូបនីយវិទ្យានិងជំនាញភស្តុភារជាដើម។
យោងតាមការណែនាំបានឱ្យដឹងថានៅឆ្នាំ២០១៣និស្សិតបរទេសក្នុងសាកលវិទ្យាល័យយូណានមានបរិមាណប្រហែល៨០០នាក់ ចំនួននេះនៅឆ្នាំមុនបានបន្ថែមដល់២០%បើប្រៀបធៀបនឹងឆ្នាំ២០១៦។ ខែកញ្ញាឆ្នាំនេះ នឹងមាននិស្សិតបរទេសថ្មីចំនួន៨០០នាក់នឹងចូលក្នុងសាកលវិទ្យាល័យដើម្បីបន្តការសិក្សា បូកបន្ថែមនិស្សិតបរទេសដើម១៣០០នាក់ ដកចេញនិស្សិតបរទេសដែលបានបញ្ចប់ពីការសិក្សា៤០០នាក់ បើប្រៀបធៀបនឹងឆ្នាំមុន កម្រិតកើនឡើងជាក់ស្តែងបានដល់៧០%៕
ប្រភពរូបថត៖ Zhang Yong
អ្នកនិពន្ធ៖ លីហ្សា