ពិព័រណ៍វិស័យវប្បធម៌ឆ្នាំ២០១៨ ខេត្តយូណានច្នៃប្រឌិតបានបិទបញ្ចប់ហើយ

2018-08-15 08:55:57 |ប្រភព:云南日报

  ព្រឹកថ្ងៃទី១៣  ខែសីហា  ពិព័រណ៍វិស័យវប្បធម៌ឆ្នាំ២០១៨ ខេត្តយូណានច្នៃប្រឌិតបានបិទបញ្ចប់នៅ​មជ្ឈមណ្ឌល​ពិព័រណ៍អន្តរជាតិគុនមីញ។

  ពិព័រណ៍លើកនេះបានបើករយៈពេល៥ថ្ងៃ  ដែលបានបង្ហាញយ៉ាងពេញលេញនូវកម្លាំងរស់រវើកនៃវិស័យវប្បធម៌​របស់ខេត្តយូណាន  ហើយបានបង្ហាញពីសារៈសំខាន់នៃប្រធានបទពិព័រណ៍លើកនេះគឺ“វប្បធម៌បង្កើតទ្រព្យ​លើកតម្កើង​តម្លៃច្នៃប្រឌិត”  ឯចំនួនទស្សនិកជនចូលក្នុងការតាំងពិពរណ៍លើកនេះមានចំនួន២៧.២ម៉ឺននាក់។

  ពិព័រណ៍វប្បធម៌លើកនេះ  មានគម្រោងមួយចំនួនទាក់ទងអំពីការ​ទាក់ទាញ​ទុនពីពាណិជ្ជករសំខាន់ៗ​ដោយបានចុះ​កិច្ចសន្យា  ហើយទុនដែលទទួលបានពីការចុះកិច្ចសន្យានេះមានចំនួនដល់១២៧៧៨លានយ័ន។

អ្នកសារព័ត៌មាន៖ Hou Tingting

អ្នកនិពន្ធ៖ លីហ្សា