អគ្គកុងស៊ុលនៃប្រទេសថៃប្រចាំនៅទីក្រុងគុនមីញទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុនយូណានដេលីគ្រុប

2018-08-16 09:46:27 |ប្រភព:yunnangateway

  កាលពីថ្ងៃទី១៤ ខែសីហា អគ្គកុងស៊ុលនៃប្រទេសថៃប្រចាំនៅទីក្រុងគុនមីញបានដឹកនាំគណៈប្រតិភូ​មក​កាន់​​​ក្រុមហ៊ុន​យូណានដេលីគ្រុប។  ភាគីទាំងពីរបានពិគ្រោះពិភាក្សានិងទទួលស្គាល់អំពីការផ្លាស់ប្តូរ​និងកិច្ច​សហប្រតិបត្តិការរួម។

  អគ្គកុងស៊ុលនៃប្រទេសថៃប្រចាំនៅទីក្រុងគុនមីញបានបញ្ជាក់ថា  គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ដូចជាផ្លូ​វថ្នល់​គុនមីញ-បាងកកនិងផ្លូវដែកចិន-ថៃដែលកំពុងតែសាងសង់ជាដើម  បានជំរុញឱ្យទំនាក់ទំនងនៃប្រទេសចិន​និង​ថៃបានបង្កើនថែមមួយកម្រិតទៀត។ កាសែត《ខេត្តយូណាននៃប្រទេសចិន》ដែលបង្កើតនៅប្រទេសថៃនិង​ទស្សនាវដ្តី《ទន្លេមេគង្គ》ដែលទទួលរៀបចំដោយក្រុមហ៊ុនកាសែតយូណានគ្រុបបានកសាងស្ពានទាក់ទង​ប្រាស្រ័យគ្នារវាងប្រទេសចិននិងថៃ។

  អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនយូណានដេលីគ្រុបបានណែនាំឱ្យដឹងថា  ក្រុមហ៊ុនកាសែតយូណានគ្រុប​បាន​​​សម្រេចកិច្ចសហប្រតិបត្តិការជាច្រើនជាមួយនឹងប្រព័ន្ធសារព័ត៌មាននៃប្រទេស​អាស៊ីខាងត្បូង​និងអាស៊ី​អាគ្នេយ៍។ ជំហានបន្ទាប់  ក្រុមហ៊ុនដេលីយូណានគ្រុបនឹងបង្កើនទំនាក់ទំនងជាមួយស្ថានអគ្គកុងស៊ុល​ប្រទេស​ថៃប្រចាំនៅទីក្រុងគុនមីញ៕

អ្នកសារព័ត៌មាន៖ Cheng Chuangye   Cao Yunbo

អ្នកនិពន្ធ៖ លីហ្សា