អ្នកសារព័ត៌មានបានទទួលដំណឹងឱ្យដឹងថា ក្នុងខែមករាដល់ខែកក្កដាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មបរទេសសម្រាប់ការនាំចេញនាំចូលនៃខេត្តយូណានមានចំនួន១០៧.៣៧ពាន់លានយ័ន បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៤៤.៥%។ នៅក្នុងនោះ ទំហំនាំចេញមានចំនួន៤២.០២ពាន់លានយ័ន បានកើនឡើង១៦.១% ទំហំនាំចូលមានចំនួន៦៥.៣៥ពាន់លានយ័ន បានកើនឡើង៧១.៥%។
ក្នុងខែមករាដល់ខែកក្កដានៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនាំចេញនាំចូលទូទៅក្នុងខេត្តមានចំនួន៦៧.៨ពាន់លានយ័នបានកើនឡើង៦៥.៨%។ ទំហំពាណិជ្ជកម្មនាំចេញនាំចូលមកពីសកម្មភាពលក់ដូររបស់ប្រជាជនដែលរស់នៅតាមព្រំដែនក្នុងខេត្តមានចំនួន១៥.១៥ពាន់លានយ័ន បានកើនឡើង២៤.២% ទំហំពាណិជ្ជកម្មខ្នាតតូចនាំចេញនាំចូលនៃតំបន់ព្រំដែនមានចំនួន១២.៦៦ពាន់លានយ័ន បានកើនឡើង០.៧%។ ទំហំពាណិជ្ជកម្មកែច្នៃនាំចេញនាំចូលក្នុងខេត្តមានចំនួន១០.៤៦ពាន់លានយ័ន បានកើនឡើង៥៧.៥%។ ទំហំពាណិជ្ជកម្មរវាងខេត្តយូណាននិងអាស៊ានបានកើនឡើង១៥%។
អ្នកសារព័ត៌មាន៖ Liu Ziyu
អ្នកនិពន្ធ៖ លីហ្សា