ស្ថានទូតចិនប្រចាំនៅប្រទេស កម្ពុជាធ្វើវិភាគទានសម្ភារៈឱ្យប្រជាជនកម្ពុជាដែលបានទទួលគ្រោះមហន្តារាយ

2018-08-17 17:11:20 |ប្រភព:yunnangateway

  ប៉ុន្មានថ្ងៃកន្លងមកនេះ  កន្លែងជាច្រើននៃប្រទេសកម្ពុជាបានកើតគ្រោះមហន្តរាយទឹកជំនន់ដែលមានកម្រិតខុសពីគ្នា​ដោយសារមានធ្លាក់ភ្លៀងជាខ្លាំង។  កាលពីថ្ងៃទី១៦ ខែសីហា  កម្មវិធីធ្វើវិភាគទានសម្ភារៈឱ្យប្រជាជនខេត្តកំពង់ចាម​នៃ​ប្រទេស​កម្ពុជាដោយស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជាបានប្រារព្ធនៅស្រុកកោះសូទិន។  លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  លោក ស្យូងប៉ូ ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា​បានមានវត្តមាន​ក្នុងកម្មវិធីនេះ  ហើយបានទៅសួរសុខទុក្ខដល់គ្រួសារទទួលរងគ្រោះមហន្តរាយ។  នៅថ្ងៃនោះផងដែរ  មានគ្រួសារជាង​១៥៥០​គ្រួសារ​បានទទួលសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។

  លោក ហ៊ុន ម៉ានីសូមថ្លែងអំណរគុណសម្រាប់ការគាំទ្រនិងជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិននិងប្រជាជនចិន  ហើយ​បញ្ជាក់ទៀតថា  រាជរដ្ឋាភិបាលកម្ពុជានឹងប្រើអស់កម្លាំងកាយលទ្ធភាពក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់  ដើម្បីជួយប្រជាជនរងគ្រោះឆាប់បានរស់នៅនិងធ្វើការងារធម្មតាសាឡើងវិញ។

  លោក ស្យូងប៉ូ បានគូសបញ្ជាក់ថា  ប្រទេសចិននិងកម្ពុជាជាមិត្តល្អនិងបងប្អូនល្អ ការផ្តល់គាំទ្រនិងជំនួយឧបត្ថម្ភ​ទៅវិញ​ទៅមកជាប្រពៃណីរវាងប្រទេសទាំងពីរ​៕

អ្នកសារព័ត៌មាន៖ Yu Jiangning   Ding Feng

អ្នកនិពន្ធ៖ លីហ្សា