តាំងពីខេត្តយូណានពង្រីកការនាំចូលមក គ្រឿងសមុទ្រមកពីប្រទេសថៃ ផ្លែឈើមកពីប្រទេសមីយ៉ាន់ម៉ានិងអង្ករមកពីប្រទេសកម្ពុជាជាដើម បានធ្វើឱ្យម្ហូបនៅលើតុបាយនៃខេត្តយូណានកាន់តែមានលក្ខណៈសម្បូរបែប។
លឿន!ការដឹកជញ្ជូនហើយក្លាយជាម្ហូបលើតុបាយមិនដល់២៤ម៉ោង
ម៉ោង១២ថ្ងៃត្រង់នោះ ហាងលក់គ្រឿងសមុទ្រមួយបានប្រើទូរស័ព្ទទាក់ទងជាមួយដៃគូនៅកោះPhuketប្រទេសថៃ ដើម្បីទិញចំនួនបង្គាផ្កា(ឈ្មោះឡាតាំងជាPenaeusjaponicus)ដែលត្រូវការជាប្រចាំសម្រាប់ថ្ងៃបន្ទាប់។ បន្ទាប់ពីទទួលបានការកុម្ម៉ង់ទិញពីខេត្តយូណានរួច នៅថ្ងៃនោះផងដែរ នាម៉ោង៤រសៀល អ្នកនេសាទបានចាប់ផ្តើមនេសាទបង្គាផ្កាឯបង្គាផ្កាត្រូវបានវេចខ្ចប់ឡើងជើងយន្តហោះពីកោះ Phuketឆ្ពោះមកទីក្រុងគុនមីញ។ តាមធម្មតា នៅម៉ោង៨ព្រឹកថ្ងៃទីពីរ(ម៉ោងប៉េកាំង)នឹងបានដល់ទីក្រុងគុនមីញ។
បម្រែបម្រួល ការពង្រីកនិងការបើកចំហរបាននាំភាពងាយស្រួលកាន់តែច្រើន
កាលពីមុន មានមនុស្សច្រើនយល់ឃើញថា បង្គាផ្កាមានតម្លៃថ្លៃគ្មានលទ្ធភាពទិញយកទៅញ៉ាំ ហេតុនេះហើយបានជាចំនួនបង្គាផ្កាដែលនាំមកក្នុងមួយថ្ងៃមិនសូវច្រើនទេ ប៉ុន្តែកម្រិតជីវភាពរស់នៅនៃប្រជាជនដែលរស់នៅក្នុងទីក្រុងបានកើនឡើងខ្ពស់នៅបច្ចុប្បន្ននេះគំនិតនៃការចាយវាយក៏មានភាពប្រែប្រួលផងដែរ ក្រៅពីបង្គា គ្រឿងសមុទ្រដែលមកពីគ្រប់ទិសទីទូទាំងពិភពលោកក៏មានមនុស្សទិញដែរ។
ក្រៅពីបានស្វែងយល់ពីបម្រែបម្រួលនៃទីផ្សារ មានអ្នកធ្វើការខាងវិស័យគ្រឿងសមុទ្របានលើកឡើងទៀតថា ការឆ្លងកាត់ពន្ធគយកាន់តែលឿន កម្រិតបើកចំហរកាន់តែទូលាយ ជាមូលហេតុសំខាន់ដែលជំរុញកម្លាំងរស់រវើកដល់ទីផ្សារ។
ការចែករំលែក ពាណិជ្ជកម្មខេត្តយូណាននិងប្រទេសថៃធ្វើឱ្យទទួលបានផលប្រយោជន៍ដល់ពហុភាគី
បច្ចុប្បន្ននេះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសថៃ ប្រទេសថៃជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ក្នុងប្រទេសអាស៊ាន។
អ្នកសារព័ត៌មាន៖Su Churan Han Chengyuan
អ្នកនិពន្ធ៖ លីហ្សា