ឧស្សហកម្មផ្លែព្រូនស្រុក Eryuan បានអភិវឌ្ឍយ៉ាងឆាប់រហ័ស

2018-08-23 11:02:48 |ប្រភព:云南网

  ប៉ុន្មានឆ្នាំកន្លងមកនេះ  ឧស្សហកម្មផ្លែព្រូនស្រុកEryuanបានអភិវឌ្ឍយ៉ាងឆាប់រហ័សនិងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ  ក្លាយទៅជាឧស្សហកម្មសំខាន់ដែលឱ្យប្រជាជនបន្ថែមចំណូលនិងឆ្ពោះទៅកាន់ជីវភាពរស់នៅធូធារ។  ឆ្នាំនេះ  បរិមាណផលិតផ្លែព្រូនក្នុងស្រុកទាំងមូលបានកើនដល់ជាង១៦ពាន់តោន  ឯបរិមាណនិងប្រសិទ្ធិភាពសុទ្ធតែល្អជាងឆ្នាំមុន។

  តាមកម្រិតដាំដុះនិងកែច្នៃបានកើនឡើងខ្ពស់ដោយឥតឈប់ឈរ  ផ្អែកតាមលក្ខខណ្ឌធនធានធម្មជាតិដ៏ល្អប្រសើរ  ទម្រង់អភិវឌ្ឍគឺ“ក្រុមហ៊ុន+កសិករ+មូលដ្ឋាន”នៃឧស្សហកម្មផ្លែព្រូនស្រុកEryuanបានចាស់ទុំជាបន្តបន្ទាប់  ផលិតផលលក់ដូរដល់មណ្ឌលស្វយ័តនិងទីក្រុងនានាក្នុងខេត្តយូណាន  ហើយលក់ដូរចូលក្នុងទីក្រុងធំៗនានា  មានខ្លះបាននាំចេញទៅកាន់ប្រទេសជប៉ុន  កូរ៉េខាងត្បូងជាដើម។

អ្នកសារព័ត៌មាន៖ Zhao Lilin Shi Xindi

អ្នកនិពន្ធ៖ លីហ្សា