កីឡាករខេត្តយូណានទទួលបានមេដាយមាសក្នុងការប្រកួតសន្និបាតកីឡាអាស៊ី

2018-08-24 10:08:20 |ប្រភព:云南日报

  កាលពីថ្ងៃទី២១ ខែសីហា  ដែលជាថ្ងៃប្រកួតទីបីនៃសន្និបាតកីឡាអាស៊ី Jakarta ក្នុងការប្រណាំងជិះកង់ឆ្លងភ្នំសម្រាប់បុរស  កីឡាករ  Ma Hao និង Lv Xianjing ដែលមកពីខេត្តយូណានបានបញ្ហាញពីកម្លាំងដ៏ខ្លាំងខ្លា  ទីបំផុត  កីឡាករ Ma Hao ចំណាយពេល១ម៉ោង៣៤នាទី៥៨វិនាទី បានទទួលមេដាយមាស  កីឡាករ Lv Xianjing ចំណាយ១ម៉ោង៣៦នាទី ០២វិនាទី បានទទួលមេដាយប្រាក់។ មេដាយមួយនេះក៏ជាមេដាយទីមួយសម្រាប់កីឡាករដែលមកពីខេត្តយូណានក្នុងសន្និបាតកីឡាអាស៊ីលើកនេះ៕

អ្នកសារព័ត៌មាន៖ Lou Ying

អ្នកនិពន្ធ៖ លីហ្សា