បង្ហាញពីស្មារតីនិងមនោសន្ចេតនានៃទាហានចាស់

2018-08-24 18:28:59 |ប្រភព:云南日报

  នាពេលថ្ងៃត្រង់ថ្ងៃ២២ ខែសីហា  លោកស្រី Wang បានមកដល់មជ្ឈមណ្ឌលលក់ផ្សិតព្រៃ Mushuihua នៃខេត្តយូណាន   នេះជាលើកទីមួយដែលគាត់មកដល់ទីនេះដើម្បីទិញផ្សិត Tricholoma matsutake ផ្ញើឱ្យមិត្តភក្តិនៅទីក្រុង Tianjin ។  បុគ្គលិកនៃក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់រយៈពេលមិនដល់២នាទី  បានវេចខ្ចប់ផ្សិត Tricholoma matsutake ឱ្យបានល្អដោយប្រើប្រាស់ក្រដាស់ការពារភាពស្រស់ ប្រអប់ការពារភាពស្រស់និងថង់ទឹកកក  ហើយប្រាប់គាត់ទៀតថា៖“ទុកចិត្តចុះ  ថ្ងៃស្អែកអាចដឹកជញ្ជូនដល់ផ្ទះរបស់បងហើយ។”។

  ស្ថានភាពមមាញឹកលក់ដូរនៅទីនេះបានធ្វើឱ្យលោកស្រី Wang មានការភ្ញាក់ផ្អើល  ឥឡូវនេះជាពេលលក់ដាច់ជាងគេមួយ  ក្នុងមួយថ្ងៃនៃពេលលក់ដាច់បីដងក្នុងមួយថ្ងៃនៅមជ្ឈមណ្ឌលលក់ដូរផ្សិតព្រៃ Mushuihua នៃខេត្តយូណាន។  ផ្សិតព្រៃតាំងពីបេះប្រមូលមកពីព្រៃដល់ឈ្មួញកណ្តាល  ហើយមកដល់ទីក្រុងគុនមីញលក់ដូរ  ផ្ញើទៅកាន់ទីផ្សារក្នុងស្រុកនិងបរទេស  ដំណើរការនីមួយៗសុទ្ធតែត្រូវប្រកួតជាមួយពេលវេលា។  បើដំណើរការណាមួយកើតមានបញ្ហា  ទំនិញស្រស់និងមានតម្លៃបែបនេះ នឹងនាំមកនូវការខាតដោយសារការខុសគុណភាព។  តាមធម្មតា  ផ្សិតព្រៃភាគច្រើនអាចរកមកពីព្រៃភ្នំដល់តុបាយក្នុងទីក្រុងធំៗក្នុងស្រុក។

  ផ្សិតនីមួយៗពីតំបន់ភ្នំនៅខេត្តយូណានទៅដល់គ្រប់ទិសទីនៃពិភពលោក  ផ្សព្វផ្សាយសុខទុក្ខពីខេត្តយូណាន  បញ្ហាញពីស្មារតីនៃខេត្តយូណានដ៏ស្រស់ស្អាត។

អ្នកសារព័ត៌មាន៖ Zhu Shaoyun

អ្នកនិពន្ធ៖ លីហ្សា