ខេត្តយូណានប្រើប្រាស់វិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីធ្វើឱ្យមានភាពនឹងនរនូវពាណិជ្ជកម្មបរទេសនិងការវិនិយោគបរទេស

2018-08-28 10:56:23 |ប្រភព:yunnangateway

  អ្នកសារព័ត៌មានទទួលដំណឹងថា  ៧ខែដើមឆ្នាំនេះ  ការនាំចេញនាំចូលពាណិជ្ជកម្មបរទេសនៃខេត្តយូណានបានបង្កើតកម្រិតល្អជាងគេក្នុងប្រវត្តតាមដំណាក់កាលដូចគ្នាទីតាំងប្រភពនៃវិនិយោគបរទេសកាន់តែច្រើន។ ជាកិច្ចបន្ទាប់  ខេត្តយូណាននឹងប្រើប្រាស់វិធីសាស្ត្រគ្រប់បែបយ៉ាង  ដើម្បីធ្វើឱ្យមានភាពនឹងនរនូវពាណិជ្ជកម្មបរទេសនិងវិនិយោគបរទេស  ជំរុញសេដ្ឋកិច្ចអភិវឌ្ឍដោយមានភាពនឹងនរនិងមានគុណភាពខ្ពស់។

  នៅផ្នែកធ្វើឱ្យមានភាពនឹងនរនូវពាណិជ្ជកម្មបរទេស  ខេត្តយូណានពង្រីកការនាំចេញផលិតផលកសិកម្ម  ខិតខំអភិវឌ្ឍនិងឆ្នៃប្រឌិតប្រជាជនដែលរស់នៅតាមតំបន់ព្រំដែនធ្វើការលក់ដូរតាមផ្សាជាមួយប្រជាជនបរទេស។ ក្រៅពីនេះ  ខេត្តយូណាននឹងខិតខំអភិវឌ្ឍពាណិជ្ជកម្មកែឆ្នៃ។ 

  នៅផ្នែកធ្វើឱ្យមានភាពនឹងនរនូវការវិនិយោគបរទេស  ខេត្តយូណាននឹងពង្រីកការបើកចំហលើវិស័យទូរគមនាគមន៍  សុខាភិបាល  ការអប់រំ ការថែទាំពេលចាស់ជរា  រថយន្តថាមពលថ្មីនិងសេវាកម្មហិរញ្ញវត្ថុ  ជំរុញបង្កើនឡើងនូវការវិនិយោគបរទេស  លើកកម្ពស់គុណភាពប្រើប្រាស់ការវិនិយោគបរទេស៕

អ្នកសាតព័ត៌មាន៖ Han Chengyuan

អ្នកនិពន្ធ៖ លីហ្សា