កងទ័ពរក្សាសន្តិភាពរបស់ប្រទេស ចិននិងកម្ពុជាប្រចាំនៅលីបង់ធ្វើការពិគ្រោះពិភាក្សាទៅលើប្រតិបត្តិការបោសសម្អាតមីន

2018-08-29 09:30:04 |ប្រភព:CRI

  ថ្ងៃ​ទី​២៧​ខែ​សីហា​ ​កងទ័ព​រក្សា​សន្តិភាព​របស់​ប្រទេស​ចិន​និង​កម្ពុជា​ប្រចាំ​នៅ​លីបង់​បាន​ធ្វើ​សកម្មភាព​ស្រាវជ្រាវ​និង​ពិគ្រោះ​ពិភាក្សា​ទៅ​លើ​ប្រតិបត្តិការ​បោស​សម្អាត​មីន​នៅ​ហ្នឹងកន្លែង​តាម​ព្រំដែន​លីបង់​និង​អ៊ីស្រាអែល​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ស្តីពី​ការ​ធ្វើ​ប្រតិបត្តិការ​សម្អាត​មីន​ប្រកប​ដោយ​សុវត្ថិភាព​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់។

    ការ​ផ្លាស់​ប្តូរ​និង​សិក្សា​ស្រាវជ្រាវ​លើក​នេះ​គឺ​រៀបចំ​ដោយ​កងទ័ព​រក្សា​សន្តិភាព​ចិន​ប្រចាំ​នៅ​លីបង់​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានការណ៍​សន្តិសុខ​ដែល​ប្រឈម​នា​ពេល​បច្ចុប្បន្ន​និង​លក្ខណៈ​ពិសេស​នៃ​ប្រតិបត្តិការ​នេះ ​គោលបំណង​គឺ​បង្កើន​ការ​ស្វែង​យល់​ពី​គ្នា ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ក្នុង​ការ​បោស​សម្អាត​មីន​និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ដើម៕

អ្នកបកប្រែ:Ma Xiaoqing

អ្នកនិពន្ធ៖ លីហ្សា