អនុលោមតាមការកសាងឥតឈប់ឈរនូវគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយ និងផ្លូវមួយ”បន្លែនៃស្រុក Tonghai ត្រូវបានបញ្ជូនទៅដល់គ្រប់ទិសទី ហើយបានលក់ក្នុងទីផ្សារអន្តរជាតិ។ ផ្អែកតាមទិន្នន័យ តាំងពីខែមករាដល់ខែមិថុនាឆ្នាំនេះ បរិមាណនាំចេញនៃផលិតផលកសិកម្មនៃស្រុក Tonghai មានចំនួន៤៧៦លានដុល្លាអាមេរិក បានកើនឡើង៤១%បើប្រៀបធៀបនឹងឆ្នាំមុន។
ក្នុងដីស្រែចំការនៃស្រុក Tonghai សុទ្ធតែបានដំឡើងបរិក្ខាធារាសាស្ត្រ រាល់ឆ្នាំតែងតែមានអ្នកជំនាញរៀបចំវគ្គបណ្តុះបណ្តាល ថែមទាំងទៅកាន់ដីស្រែចំការដើម្បីធ្វើការណែនាំ ដែលញ៉ាំងឱ្យកម្រិតវិទ្យាសាស្ត្រនៃការដាំបន្លែត្រូវបានកើនឡើងខ្ពស់ផងដែរ។
ក្រុមហ៊ុនផលិតផលកសិកម្មខ្ពង់រាប Tonghai បង្កើតឡើងនៅឆ្នាំ២០០៣ បច្ចុប្បន្ននេះ ផលិតផលកសិកម្មបន្លែបាននាំចេញទៅកាន់ប្រទេសតាម“ខ្សែក្រវាត់មួយ និងផ្លូវមួយ”ដូចប្រទេសកម្ពុជា ថៃ និងវៀតណាមជាដើម។ ឆ្នាំ២០១៧បានសម្រេចចំណូលលក់ចំនួន៥០៦លានយ័ន បានបង្កើតរូបិយប័ណ្ណបរទេសជាង៦៨លានដុល្លាអាមេរិក។ ក្រុមហ៊ុននេះបានវិនិយោគនៅប្រទេសកម្ពុជាដើម្បីបង្កើតក្រុមហ៊ុនកសិកម្មអន្តរជាតិខ្ពង់រាប(ប្រទេសកម្ពុជា)នៅឆ្នាំ២០១៤ ថែមទាំងបង្កើតឡើងឃ្លាំងត្រជាក់ បន្លែជិះរថយន្តពីស្រុក Tonghai ទៅដល់ប្រទេសកម្ពុជាបានរក្សាទុកនៅក្នុងឃ្លាំងត្រជាក់ ហើយធ្វើការរក្សាទុក កែច្នៃថែមទៀត លក់ដូរ ដឹកជញ្ជូនតាមស្ថានភាពទីផ្សារជាក់ស្តែងនៅនឹងកន្លែង នេះបានលើកកម្ពស់ប្រសិទ្ធិភាពសម្រាប់សហគ្រាសនិងអ្នកទិញនៅទីនោះ។
បច្ចុប្បន្ននេះ វិធីសាស្ត្រ“ដើរចេញទៅក្រៅ”នៃសហគ្រាសលក់ដូរបន្លែកាន់តែច្រើន លទ្ធផលរឹតតែប្រសើរ។ សហគ្រាសផលិតផលកសិកម្មចំនួន១១នៃស្រុក Tonghai បានបង្កើតកន្លែងលក់ដូរដោយផ្ទាល់នៅប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាមជាដើម៕
អ្នកសារព័ត៌មាន៖ Liu Ziyu
វិឌេអូ៖Li Wenjun
អ្នកនិពន្ធ៖ លីហ្សា