អ្នកសារព័ត៌មានបានទទួលដំណឹងថា បុណ្យទេសចរណ៍និងវប្បធម៌ការដាំស្រូវនឹងត្រូវប្រារព្ធនៅថ្ងៃទី១៩ ខែកញ្ញាដល់ថ្ងៃទី៦ ខែតុលានៅស្រុកGuangnan។
យោងតាមការណែនាំបានឱ្យដឹងថា បុណ្យទេសចរណ៍និងវប្បធម៌ការដាំស្រូវនឹងមានសកម្មភាពចំនួន១៧។ នៅក្នុងនោះ វេទិកាអភិវឌ្ឍន៍ច្នៃប្រឌិត“ឃុំ Babao ស្រុក Guangnan ——ប្រភពទីតាំងដែលបង្កើតវប្បធម៌ការដាំស្រូវពិភពលោក”អ្នកប្រាជ្ញវប្បធម៌ការដាំស្រូវដ៏ល្បីឈ្មោះរាប់សិបរូបដែលមកពីក្នុងស្រុកនិងក្រៅប្រទេស ដូចជាប្រទេសប៉ារាំង មីយ៉ាន់ម៉ា អេហ្ស៊ីប បង់ក្លាដែសជាដើម។ នៅលើសន្និសីទស្តីពីការទាក់ទាញទុនពីពាណិជ្ជករនិងកិច្ចប្រជុំទិញផលិតផលថ្មី Babao ជាដើមនៅស្រុក Guangnan នឹងត្រូវរៀបចំសកម្មភាពផ្សព្វផ្សាយអង្ករ Babao ដើម្បីបន្ថែមភាពល្បីឈ្មោះនិងកម្លាំងឥទ្ធិពលនៃអង្ករ Babao។
យោងតាមដំណឹងបានឱ្យដឹងថា បច្ចុប្បន្ននេះ ទំហំនៃការដាំដុះអង្ករ Babaoក្នុងស្រុកGuangnanទាំងមូលនៅឃុំBabaoជាតំបន់ស្នូលបានកើនដល់ជាង១ម៉ឺនហិចតា។
អ្នកសារព័ត៌មាន៖ Liu Ziyu
អ្នកនិពន្ធ៖ លីហ្សា