យោងតាមដំណឹងបានបង្ហាញថា ដល់ឆ្នាំ២០២០ ខេត្តយូណាននឹងសម្រេចឱ្យបន្ទប់ទឹកសាធារណៈក្នុងទីក្រុងនិងជនបទ បន្ទប់ទឹកទេសចរណ៍(រួមមានស្ថិតនៅចំណុចទេសចរណ៍និងតំបនទេសចរណ៍ តាមបណ្តាខ្សែផ្លូវថ្នល់ ស្ថានីយចំណតរថភ្លើង ស្ថានីយចាក់សាំង ស្ថានីយបញ្ចូលហ្គាស ស្ថានីយបញ្ចូលអគ្គិសនីជាដើម)មានចំនួនសរុបដល់៣.៤ម៉ឺន ដោយប្រើប្រាស់វិធីសាស្ត្របីយ៉ាងគឺ ការសាងសង់ថ្មី ការកែច្នៃនិងការលើកកម្ពស់។
នៅលើមូលដ្ឋានដែលមានបន្ទប់ទឹកសាធារណៈទីក្រុងចំនួន៨៨៨៨នៅបច្ចុប្បន្ននេះ ខេត្តយូណានមានគម្រោង សាងសង់បន្ទប់ទឹកសាធារណៈចំនួន១៨៥០ ជួសជុលបន្ទប់ទឹកសាធារណៈឱ្យឡើងដល់ខ្ពស់ជាងថ្នាក់២ចំនួន១១៩១ក្នុង រយៈ៣ឆ្នាំ បានបំពេញតម្រូវការនៅលើផ្លូវលក្ខណៈពាណិជ្ជកម្មក្នុងទីក្រុង៤០០ម៉ែត្រ ផ្លូវលក្ខណៈរស់នៅ៤០០ម៉ែត្រដល់៦០០ម៉ែត្រ ផ្លូវលក្ខណៈចរាចរណ៍៦០០ម៉ែត្រដល់១២០០ម៉ែត្រនឹងរៀបចំបន្ទប់ទឹកសាធារណៈមួយ ដើម្បីធានាថាអ្នកថ្មើរជើងដើរ៣នាទីដល់៥នាទីអាចរកបានបន្ទប់ទឹកសាធារណៈ។
ក្រៅពីនេះ ខេត្តយូណាននឹងស្របតាមគោលដៅអភិវឌ្ឍន៍ទេសចរណ៍តំបន់ ដើម្បីកែច្នៃបន្ទប់ទឹកសាធារណៈទេសចរណ៍ឱ្យល្អប្រណិត ការសាងសង់ថ្មីនិងជួសជុលបន្ទប់ទឹកសាធារណៈទេសចរណ៍ខ្ពស់ជាងថ្នាក់ A ចំនួន ៣៤០០ ក្នុងរយៈពេល៣ឆ្នាំ៕
អ្នកសារព័ត៌មាន៖ Ding Yiquan
អ្នកនិពន្ធ៖ លីហ្សា