កាលពីថ្ងៃទី១០ ខែសីហា កិច្ចប្រជុំពិភាក្សាពាណិជ្ជកម្មរវាងពាណិជ្ជករនិងអ្នកជំនួញដាំដុះផ្លែឳឡឹក ត្រសក់ស្រូវផ្អែម ស្វាយនៃប្រទេសចិន-មីយ៉ាន់ម៉ាបានប្រារព្ធនៅឃុំ Wanding ទីក្រុង Ruili ។
ផ្លែឈើមីយ៉ាន់ម៉ាបានចូលទៅកាន់តុបាយនៃប្រជាជនចិនដោយឆ្លងកាត់ខេត្តយូណានហើយបានក្លាយទៅជានិមិត្តសញ្ញានៃការកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងមីយ៉ាន់ម៉ាដែលទទួលបានផលយ៉ាងច្រើនសម្បើម ហើយក៏ជាសក្ខីកម្មចំពោះមិត្តភាពចិន-មីយ៉ាន់ម៉ាយ៉ាងជ្រាលជ្រៅផងដែរ។
ពាណិជ្ជករនិងកសិករនៃប្រទេសទាំងពីរបានសម្រេចបានភាពឈ្នះរួម
រៀងរាល់ឆ្នាំពីខែតុលាដល់ខែឧសភានៃឆ្នាំបន្ទាប់ពាណិជ្ជករផ្លែឈើដែលមកពីគ្រប់ទិសទីក្នុងប្រទេសចិនបានជួបជុំគ្នានៅឃុំ Wanding ទីក្រុង Ruiliខេត្តយូណាន។ ក្រោយពីភាគីទាំងពីរសម្រេចការដោះដូររួច ឡានកុងតឺន័រដែលបានផ្ទុកឳឡឹកមីយ៉ាន់ម៉ានីមួយៗបានចូលក្នុងខេត្តយូណានតាមកំពង់ផែWanding ឆ្លងកាត់ការចែកបន្ត ទើបបញ្ជូនទៅកាន់ទីផ្សារនានានៃប្រទេសចិន។
ផ្អែកតាមទិន្នន័យបានបង្ហាញថា ឳឡឹកមីយ៉ាន់ម៉ាចំនួន៨០%ក្នុងឳឡឹកខុសរដូវត្រូវបានលក់នៅទីផ្សារប្រទេសចិន ។បច្ចុប្បន្ននេះ សហគ្រាសចិនខ្លះបានសហការណ៍ជាមួយនឹងកសិករនៅប្រទេសមីយ៉ាន់ម៉ា គេជួលដីរបស់កសិករ ហើយសហគ្រាសផ្តល់មូលនិធិនិងបច្ចេកវិទ្យាដើម្បីរៀបចំការដាំដុះឳឡឹក។ ទម្រង់នៃកិច្ចសហប្រតិបត្តិការនេះគឺ“ក្រុមហ៊ុន+កសិករ”ដោយបានពាំនាំឱកាសការងារនិងវិធីសាស្ត្រដាំដុះបែបវិទ្យាសាស្ត្រទៅកាន់កសិករនៃប្រទេសមីយ៉ាន់ម៉ា។ ទាំងនេះបានធ្វើឱ្យឳឡឹកដែលដាំចេញមកមានគុណភាពកាន់តែល្អ កសិកររកបានចំណូលបន្ថែម តម្លៃដើមផលិតរបស់ក្រុមហ៊ុនក៏បានកាត់បន្ថយផងដែរ។
ការឆ្លងកាត់ពន្ធគយយ៉ាងឆាប់រហ័ស ធ្វើឱ្យឳឡឹកនៅស្រស់ល្អ
ខ្សែផ្លូវគោកម៉ាន់ដាឡាយ-Mu Se ជាផ្លូវសំខាន់ដែលសម្រាប់ការធ្វើពាណិជ្ជកម្មតាមផ្លូវគោកពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ខេត្តយូណាន។ ឳឡឹកមួយឡានពីទីក្រុងម៉ាន់ដាឡាយបញ្ជូនដល់ទីក្រុងMu Seត្រូវការ១ទៅ២ថ្ងៃ ដូច្នេះកម្រិតទំនៃឳឡឹកត្រូវជ្រើសរើសតាមចម្ងាយ។ ម្យ៉ាងទៀត ការឆ្លងកាត់ពន្ធគយយ៉ាងងាយស្រួលក៏ជាមូលហេតុសំខាន់សម្រាប់ការពារភាពស្រស់នៃឳឡឹកផងដែរ។
ពាណិជ្ជកម្មរវាងប្រទេសចិន-មីយ៉ាន់ម៉ាដ៏រុងរឿង
ភាពសកម្មនៃការដោះដូរឪឡឹកមីយ៉ាន់ម៉ានៅប្រទេសចិន គ្រាន់តែជាឧទាហរណ៍មួយក្នុងភាពរុងរឿងនៃពាណិជ្ជកម្មរវាងខេត្តយូណាននិងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ។ ប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងខេត្តយូណាននិងប្រទេសមីយ៉ាន់ម៉ាកាន់តែស៊ីជម្រៅឥតឈប់ឈរ។ ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មខេត្តយូណាននិងប្រទេសមីយ៉ាន់ម៉ាបានកើនដល់ ៤២៧២០លានយ័ន។ នៅដើម៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរវាងខេត្តយូណាននិងប្រទេសមីយ៉ាន់ម៉ាបានកើនដល់២៦៨៣០លានយ័ន។
ខេត្តយូណានជាខ្លោងទ្វារសំខាន់សម្រាប់ឱ្យប្រទេសមីយ៉ាន់ម៉ាអាចចូលមកប្រទេសចិន សន្និសីទពាណិជ្ជកម្មនិងការដោះដូរតាមព្រំដែនប្រទេសចិននិងមីយ៉ាន់ម៉ាដែលប្រារព្ធដោយការផ្លាស់វេនគ្នានៅទីក្រុងRuiliខេត្តយូណាននិងទីក្រុងMu Seគឺជាសាក្សីនៃការអភិវឌ្ឍពាណិជ្ជកម្មប្រទេសចិននិងមីយ៉ាន់ម៉ា៕
អ្នកសារព័ត៌មាន៖ Cao Yunbo Liu Ziyu
ប្រភពរូបថត៖ Zhou Yanxin
អ្នកនិពន្ធ៖ លីហ្សា