ការបោះជំរុំដើម្បីដកយកបទពិសោធន៍អំពីវប្បធម៌របស់យុវមគ្គុទ្ទេសក៍ទន្លេឡានឆាង-មេគង្គប្រារព្ធពីថ្ងៃទី២ដល់ថ្ងៃទី១១ ខែកញ្ញា នៅខេត្តយូណានប្រទេសចិន យុវជនចំនួន១២០នាក់ដែលមកពីប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានចូលរួមការបោះជំរុំលើកនេះហើយធ្វើការផ្លាស់ប្តូរនិងសង្កេតការណ៍សម្រាប់គម្រោងមជ្ឈមណ្ឌលព័ត៌មានភាវូបនីយកម្មខេត្តយូណាន·Yunshangyun។
យោងតាមដំណឹងបានបង្ហាញថា យុវជនចំនួន១២០នាក់បានស្តាប់ស្ថានភាពគម្រោងជាច្រើន ដូចជាមជ្ឈមណ្ឌលព័ត៌មានភាវូបនីយកម្មខេត្តយូណាន·Yunshangyun បច្ចេកទេសពពកភស្តុភារ(Logistics cloud )វេទិកាបញ្ជូនសារបណ្តោះអាសន្នផ្កាយរណបBeidouជាដើម។
យោងតាមដំណឹងបានបង្ហាញថា ការបោះជំរុំដើម្បីដកបទពិសោធន៍អំពីវប្បធម៌របស់យុវមគ្គុទ្ទេសក៍ទន្លេឡានឆាង-មេគង្គលើកនេះត្រូវប្រារព្ធអស់រយៈពេល១០ថ្ងៃ នឹងរៀបចំនៅទីក្រុងគុនមីញនិងមណ្ឌលស្វយ័តDaliខេត្តយូណាន។ ការបោះជំរុំលើកនេះមានគោលបំណងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងយុវជនរបស់ប្រទេសនានាតាមរយៈឧត្តមភាពខាងទីតាំងភូមិសាស្រ្តនិងធនធានវប្បធម៌របស់ខេត្តយូណានដែលសម្តៅចំពោះបណ្តាប្រទេសនានាតាមបណ្តោយទន្លេឡានឆាងនិងមេគង្គ៕
អ្នកសារព័ត៌មាន៖ Huang Ying
អ្នកនិពន្ធ៖ លីហ្សា