កាលពីថ្ងៃចន្ទទី១០ ខែកញ្ញា សាលាបឋមមជ្ឈមណ្ឌលនៃឃុំ Tongguan នៅតំបន់ទទួលរងមហន្តរាយរញ្ជួយដីស្រុកស្វយ័តជនជាតិ Hani Mojiang បានចាប់ផ្តើមចូលរៀន។ ឯសិស្សនិងគ្រូបង្រៀនទាំងអស់សុទ្ធតែវត្តមាន។
ពេលកើតមហន្តរាយរញ្ជូយដី អនុវិទ្យាល័យទីមួយនៃស្រុក Mojiang បានផ្លាស់ទីកន្លែងដោយសុវត្ថិភាពចំពោះសិស្សចំនួនជាង២០០០នាក់ដែលស្នាក់នៅក្នុងសាលា ដំណើការចាកចេញពីកន្លែងមានគ្រោះថ្នាក់នេះធ្វើឡើងយ៉ាងមានសណ្តាប់ធ្នាប់។ “ដោយសាររាល់ឆមាស សាលាបានរៀបចំសមយុទ្ធប្រកាសអាសន្នគ្រោះរញ្ជួយដី កូនសិស្សបានចេះស្ទាត់អំពីចំណេះដឹងទូទៅទៅលើការចាកចេញពីកន្លែងមានគ្រោះថ្នាក់និងខ្សែផ្លូវផ្លាស់ទីកន្លែង។”លោកស្រី Luo Fang នាយកសាលាបាននិយាយបែបនេះ ។
ម៉ោងរៀនទីមួយក្រោយពីឆ្លង់កាត់គ្រោះមហន្តរាយរញ្ជួយដី មានសាលាជាច្រើនសុទ្ធតែយកចិត្តទុកដាក់ដល់ការបង្កើនគំនិតចាកចេញពីកន្លែងមានគ្រោះថ្នាក់និងសមយុទ្ធពេលកើតមហន្តរាយរញ្ជួយដី៕
អ្នកសារព័ត៌មាន៖ Shen Hao Li Yicheng
ប្រភពរូបថត៖ Chen Fei
អ្នកនិពន្ធ៖ លីហ្សា