កាលពីថ្ងៃទី១២ ខែកញ្ញា កិច្ចប្រជុំសហការណ៍ដោះស្រាយជម្ងឺឆ្លងនៅតំបន់ព្រំដែនប្រទេសចំនួន៤តាមដងទន្លេឡានឆាង-មេគង្គគឺប្រទេសចិន ឡាវ មីយ៉ាន់ម៉ា រៀតណាមបានប្រារព្ធនៅទីក្រុងគុនមីញខេត្តយូណាន បានមូលមតិគ្នាទៅលើ《អនុស្សរណៈគ្រោងសហប្រតិបត្តការ》ក្នុងកិច្ចប្រជុំនេះ។ យោងតាមដំណឹងបានបង្ហាញថា កិច្ចប្រជុំលើកនេះបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលក្នុងអនុតំបន់ទន្លេមេគង្គ ស្វែងរកយន្តការដោះស្រាយក្នុងការការពារ ប្រឆាំងនិងគ្រប់គ្រងដោយសហការណ៍គ្នាសម្រាប់ជម្ងឺឆ្លងនៅតំបន់ព្រំដែនប្រទេសចំនួន៤តាមដងទន្លេឡានឆាង-មេគង្គដែលចុងក្រោយសម្រេចគោលបំណងបន្ថយការកកើតនិងផ្សព្វផ្សាយជម្ងឺដោយមានប្រសិទ្ធិភាព។
ខេត្តយូណានធ្វើជាខ្លោងទ្វារសំខាន់នៃប្រទេសចិនដែលធ្វើការបើកចំហរសម្រាប់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ មានភារកិច្ចនិងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញសុខភាពរបស់ប្រជាជននៅតាមព្រំដែន និងចាប់ដៃជាមួយប្រទេសជិតខាងក្នុងការអភិវឌ្ឍរួមគ្នា៕
អ្នកសារព័ត៌មាន៖ Chu Tian
អ្នកនិពន្ធ៖ លីហ្សា