វេទិកាផ្សព្វផ្សាយអន្តរជាតិលើកទី២ ស្តីពីផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បើកធ្វើនៅក្រុងជូហៃប្រទេសចិន

2018-09-20 16:38:14 |ប្រភព:CRI

  ថ្ងៃ​ទី​១៩​ខែ​កញ្ញា វេទិកា​ផ្សព្វផ្សាយ​អន្តរជាតិ​ខេត្តក្វាង​តុង​ប្រទេស​ចិន​លើក​ទី​២​ស្តីពី​ផ្លូវ​សូត្រ​សមុទ្រ​សត​វត្សរ៍​ទី​២១​បាន​បើក​ធ្វើ​នៅ​ក្រុង​ជូ​ហៃ​ប្រទេស​ចិន​ក្រោម​ប្រធាន​បទ”យុគ​សម័យ​ថ្មី ផ្លូវ​សូត្រ​ថ្មី​និង​រូបភាព​ថ្មី”។

  វេទិកា​លើក​នេះ​បាន​ផ្តួច​ផ្តើម​រៀប​ចំ​ដោយ​អគ្គ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន​​និង​សាលា​រដ្ឋបាល​ប្រជាជន​ខេត្ត​ក្វាង​ទុង។លោក​ShenHaixiongអនុ​រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ​និង​ជា​អគ្គ​នាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ថ្លែង​ក្នុង​ពិធី​បើក​ថា ការ​បើក​ធ្វើ​វេទិកា​លើក​នេះ​នឹង​បង្ហាញ​នូវ​ការ​អនុវត្ត​ថ្មី​និង​ផ្លៃ​ផ្កា​ថ្មី​សម្រាប់​ការ​ផ្លាស់​ប្តូរ​និង​រៀន​សូត្រ​ពី​គ្នា​នូវ​អរិយធម៌​ក្នុង​កិច្ច​កសាង​ផ្លូវ​សូត្រ​សមុទ្រ​សត​វត្សរ៍​ទី​២១។អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​ប្រកាន់​ខ្ជាប់​ការ​ផ្សព្វ​ផ្សាយ​សំឡេង​របស់​ប្រទេសចិន​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាក​រេ គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាក​រេ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​ទស្សនៈស្តីពី​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្ស​ជាតិ​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ងាក​រេផង​ដែរ។

  វេទិកា​លើក​នេះ​បាន​ចែក​ជា​​វេទិកា​សំខាន់​មួយ​ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​អន្តរជាតិ​នៃ​ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន​អំពី​ផ្លូវ​សូត្រ​សមុទ្រ​សត​វត្សរ៍​ទី​២១ និង​អនុ​វេទិកា​ចំនួន​៣​គឺ​”ការ​ផ្សព្វ​ផ្សាយ​អន្តរជាតិ​នៃ​ម៉ាកខេត្ត​ក្វាង​ទុង” “ការ​ច្នៃ​ប្រឌិត​ថ្មី​ផ្នែក​វិទ្យាសាស្រ្ត​សម្រាប់​ណែនាំ​ការ​អភិវឌ្ឍ​ដោយ​មាន​គុណភាព​ខ្ពស់” និង​”មហាតំបន់​ឈូង​សមុទ្រ​ក្វាង​ទុង ហុង​កុង​និង​ម៉ាកាវ​ចែក​រំលែក​កាលានុវត្ត​ភាព​យុគសម័យ​ថ្មី”។ភ្ញៀវ​កិត្តិយស​ជាង​៨០០​រូប​ដែល​មក​ពី​ប្រទេស​ជាង​៣០​នឹង​ចូល​រួម​សកម្មភាព​ពាក់​ព័ន្ធ​នៃ​វេទិកា​លើក​នេះ៕

អ្នកបកប្រែ:Zhen Lei

អ្នកនិពន្ធ៖ លីហ្សា