ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុអន្តរជាតិចិន លោកលឹមជាវុត្ថាស្ថាបនិកនិងនាយកប្រតិបត្តិនៃអង្គការព័ត៌មាននៃFresh Newsដែលជាប្រព័ន្ធសារព័ត៌មានល្បីឈ្មោះរបស់ប្រទេសកម្ពុជាដែលកំពុងចូលរួមវេទិកាផ្សព្វផ្សាយអន្តរជាតិក្វាងតុងប្រទេសចិនស្តីពីផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១លើកទី២នៅក្រុងជូហៃខេត្តក្វាងតុងប្រទេសចិនបានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មាននៃប្រទេសចិននិងប្រព័ន្ធសារព័ត៌មាននៃបណ្តាប្រទេសអាស៊ីនានានឹងកកើតទៅជាកម្លាំងឥទ្ធិពលដ៏ខ្លាំងក្លាជាងប្រព័ន្ធសារព័ត៌មានប៉ែកខាងលិច។
ឆ្នាំ២០១៨គឺជាខួបទី៦០នៃការបង្កើតទំនាក់ទំនងផ្លូវទូតជាផ្លូវការរវាងប្រទេសចិននិងកម្ពុជា។ ជាច្រើនឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនិងអង្គការពាណិជ្ជកម្មពិភពលោកជាដើម ព្រមនិងវិស័យសហប្រតិបត្តិការពហុភាគីខាងសេដ្ឋកិច្ចជាដើម។ លោកលឹមជាវុត្ថាបានថ្លែងទៀតថា កិច្ចកសាងខ្សែក្រវាត់មួយនិងផ្លូវមួយក៏ដូចជាកិច្ចកសាងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១បានជំរុញយ៉ាងខ្លាំងនូវការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌និងហេដ្ឋារចនាសម្ព័ន្ធនៃអាស៊ីនិងប្រទេសពាក់ព័ន្ធដែលទទួលបានសមិទ្ធផលគួរជាទីកត់សម្គាល់៕
អ្នកបកប្រែ:Wang Zhaojun
អ្នកនិពន្ធ៖ លីហ្សា