នាយប់ថ្ងៃទី១៩ខែកញ្ញា ក្នុងឱកាសថ្ងៃបុណ្យសែនព្រះខែជិតរបស់ចិនចូលមកដល់ លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោកស្រីផឹងលីយាន់ជាភរិយាបានអញ្ជើញទៅ សណ្ឋាគារជាតិDiaoyutaiដើម្បីសួរព្រះសុខទុក្ខយ៉ាងស្និទ្ធស្នាលជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុដែលកំពុងគង់ប្រថាប់ដើម្បីពិនិត្យព្រះរាជសុខភាបនៅក្រុងប៉េកាំង។
លោកស៊ីជីនភីងបានទូលថ្វាយថា ព្រះករុណាសម្តេចព្រះបរមនាថនរោត្តមសីហមុនីនិងសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុទ្រង់បានផ្តោតព្រះទ័យទុកដាក់ចំពោះចំណងមិត្តភាពរវាងចិននិងកម្ពុជា និងបានរួមព្រះរាជវិភាគទានដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជា។ លោកស៊ីជីនភីងក៏បានសាទរការបោះឆ្នោតសកលនៅកម្ពុជាទទួលបានប្រព្រឹត្តទៅដោយរលូននិងជោគជ័យ និងបានសូមប្រសិទ្ធពរកម្ពុជាឱ្យមានសន្តិភាពយូរអង្វែង ប្រជាជនមានសុខសុភមង្គល។ លោកស៊ីជីនភីងបានគូសបញ្ជាក់ទៀតថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយកម្ពុជា នឹងរួមសហការជាមួយកម្ពុជាក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាឱ្យឡើងដល់កម្រិតថ្មីឥតឈប់ឈរ។
ជាការឆ្លើយតប ព្រះករុណាសម្តេចព្រះបរមនាថនរោត្តម សីហមុនីនិងសម្តេចព្រះមហាក្សត្រីបានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាមេត្រីភាពរបស់លោកស៊ីជីនភីងនិងលោកស្រីផឹងលីយាន់និងមានព្រះរាជបន្ទូលថា ព្រះរាជវង្សានុវង្សកម្ពុជានឹងបន្តពង្រឹងនិងពង្រីកបុព្វហេតុមេត្រីភាពជាមួយប្រទេសចិនដែលពូនជ្រំដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រកម្ពុជា បន្តជំរុញយ៉ាងសកម្មដើម្បីឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនទទួលបានការវិវឌ្ឍរីកចម្រើនថ្មីឥតឈប់ឈរ៕
អ្នកបកប្រែ៖Wang Zhaojun
អ្នកនិពន្ធ៖ លីហ្សា