យប់ថ្ងៃទី ២៥ ខែកញ្ញា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចំាំនៅព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធធ្វើពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅរាជធានីភ្នំពេញ ដោយមានវត្តមានឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចនិងម្ចាស់ក្សត្រីកម្ពុជា រដ្ឋមន្ត្រីក្រសួងជាច្រើន ឯកអគ្គរដ្ឋទូតប្រទេសជាច្រើនដែលប្រចាំនៅកម្ពុជា ព្រមទាំងតំណាងមកពីសហគ្រាសមូលជនចិននៅកម្ពុជាបានអញ្ជើញចូលរួមអបអរសាទរមួយនេះ។
លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងក្នុងកថាជូនពរថា ឆ្នាំ ២០១៨ នេះជាខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ។ភាគីចិនរីករាយបន្តពង្រីកឲ្យកាន់តែស៊ីជម្រៅថែមទៀតដោយឥតឈប់ឈរ នូវការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងកិច្ចការអន្តរជាតិនិងក្នុងតំបន់ រួមគ្នារក្សាសភាពការណ៍ទូទៅដែលប្រកបដោយសន្តិភាពនិងស្ថិរភាពនិងការអភិវឌ្ឍនៃតំបន់ បង្កើតឈានមុខគេនូវសហគមន៍រួមវាសនាដែលមានអត្ថន័យយុទ្ធសាស្ត្រ ដើម្បីផ្តល់វិភាគទានដល់ការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីនិងសហគមន៍រួមវាសនានៃតំបន់ដែលគោរពគ្នា មានយុត្តិធម៌និងតុល្យភាព ផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ-ឈ្នះ៕
អ្នកបកប្រែ៖Deng Qian
អ្នកនិពន្ធ៖ លីហ្សា