ពិធីប្រគល់ជំនួយសម្បទានសម្ភារៈរបស់រដ្ឋាភិបាលចិនជូនដល់ប្រទេសកម្ពុជាសម្រាប់ត្រួតពិនិត្យចំនួនប្រជាពលរដ្ឋបានប្រារព្ធ

2018-09-28 10:06:20 |ប្រភព:yunnangateway

  នាព្រឹកថ្ងៃទី២៦ ខែកញ្ញា  ពិធីប្រគល់ជំនួយសម្បទានសម្ភារៈរបស់រដ្ឋាភិបាលចិនជូនដល់ប្រទេសកម្ពុជាសម្រាប់​ត្រួតពិនិត្យ​ចំនួនប្រជា​ពលរដ្ឋបានប្រារព្ធនៅក្នុងក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា។

  សម្ភារៈ​ទាំងអស់ដែលផ្តល់ដោយរដ្ឋាភិបាលចិនរួមមានទាំងរថយន្ត  ម៉ូតូនិងបរិក្ខាការិយាល័យដូចជាកុំព្យូទ័រជាដើម  ដើម្បីកែសម្រួលនូវបច្ចេកវិទ្យាត្រួតពិនិត្យចំនួនប្រជាពលរដ្ឋនិងលក្ខខណ្ឌបរិក្ខានៃប្រទេសកម្ពុជា។ សម្ភារៈទាំងអស់នេះ​នឹងអាច​ក្លាយទៅជាការធានាដែលមានកម្លាំងយ៉ាងខ្លាំងក្លាសម្រាប់ប្រទេសកម្ពុជាក្នុងការរៀបចំការត្រួតពិនិត្យចំនួនប្រជាពលរដ្ឋក្នុងខេត្តនិងទីក្រុងចំនួន២៥។

  ក្រោយពីបានទទួលសម្ភារៈទាំងនេះ  ប្រទេសកម្ពុជានឹងរៀបចំការងារយ៉ាងរហ័សក្នុងទ្រង់ទ្រាយធំសម្រាប់ការត្រួតពិនិត្យចំនួនប្រជាពលរដ្ឋ។  ថែមទាំងនឹងអាចផ្តល់ជំនួយឧបត្ថម្ភ​សម្រាប់ការសង្កេតការណ៍និងស្រង់ជាស្ថិតិខាងវិស័យកសិកម្មនិងសេដ្ឋកិច្ច  ដើម្បីផ្តល់ឯកសារដែលផ្តល់ទិន្នន័យតាមក្បួនខ្នាតត្រឹមត្រូវដល់ការអភិវឌ្ឍយុទ្ធសាស្ត្រជាតិ៕

អ្នកសារព័ត៌មាន៖ Yu Jiangning  Ding Feng

អ្នកនិពន្ធ៖ លីហ្សា