អ្នកសារព័ត៌មានទទួលដំណឹងពីក្រុមហ៊ុនក្រុមគុនមីញផ្លូវដែកប្រទេសចិនគ្រុប នាថ្ងៃទី២៩ ខែកញ្ញា ម៉ោង១០ និង៦នាទី ផ្លូវដែកល្បឿនលឿនលេខD8684 ដែលតុបតែងជាថ្មីបានបើកចេញពីចំណតរថភ្លើងគុនមីញ ឆ្លងកាត់ស្រុក Xiangyun ឆ្ពោះទៅកាន់ទីក្រុងDaliតាមទិសខាងលិចរហូត នេះជានិមិត្តសញ្ញាដែលរថភ្លើងល្បឿនលឿនទេសចរណ៍និងវប្បធម៌ឈ្មោះ“Xiangyun” បានចេញដំណើរលើកដំបូងជាផ្លូវការ។
នៅថ្ងៃចេញដំណើរលើកដំបូងជាផ្លូវការ នៅលើរថភ្លើងល្បឿនលឿនទេសចរណ៍និងវប្បធម៌ឈ្មោះ“Xiangyun” ក្រុមសិល្បៈCaiyunនៃស្រុក Xiangyun បានធ្វើការសម្តែងវប្បធម៌ដល់ភ្ញៀវទេសចរណ៍ ក្រោយពីនេះ បានចែកអំណោយតូចជូនឱ្យភ្ញៀវទេសចរណ៍ដែលជិះរថភ្លើងលើកនេះ បានធ្វើឱ្យភ្ញៀវទេសចរណ៍សប្បាយរីករាយយ៉ាងខ្លាំង។
រថភ្លើងល្បឿនលឿនទេសចរណ៍និងវប្បធម៌ឈ្មោះ“Xiangyun” ធ្វើជា “ច្រកវែងចល័ត” បានធ្វើឱ្យធនធានទេសចរណ៍និងវប្បធម៌នៃស្រុក Xiangyun បង្ហាញដោយប្រមូលផ្តុំគ្នា បានក្លាយទៅជាបង្អួចឃោសនាទៅកាន់ពិភពខាងក្រៅរបស់ស្រុក Xiangyun មណ្ឌលស្វយ័តDali បានផ្តល់ជំនួយឧបត្ថម្ភសម្រាប់ស្រុក Xiangyun ធ្វើការផ្លាស់ប្តូរនិងតភ្ជាប់គ្នាជាមួយក្រៅនិងសម្រេចឱ្យមានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
អ្នកសារព័ត៌មាន៖ Zhan Jingjing
អ្នកនិពន្ធ៖ លីហ្សា