នាថ្ងៃទី០៧ ខែតុលា “ខ្សែក្រវាត់មួយ និងផ្លូវមួយ•ខេត្តយូណានដ៏ចម្រុះពណ៌” ការប្រកួតប្រជែងកីឡា Tennis អន្តរជាតិគុនមីញបានបើកសម្ពោធនៅទីក្រុង Anning ខេត្តយូណានក្រុមតំណាងដែលមកពីប្រទេសកម្ពុជា ម៉ាឡេស៊ី វៀតណាម ថៃ មីយ៉ានម៉ា ឡាវ កូរ៉េជាដើមបានអញ្ជើញចូលរួមពិធីបើកសម្ពោធនេះ។
ការប្រកួតប្រជែងលើកនេះ បានចែកជាការប្រកួតប្រជែងក្រុមមនុស្សពេញវ័យនិងការប្រកួតប្រជែងយុវជន សរុបមានកីឡាកចំនួនជាង២៣០នាក់ចូលរួម។ ការប្រកួតប្រជែងលើកនេះបានរៀបចំចាប់តាំងពីថ្ងៃទី០៨រហូតដល់ថ្ងៃទី១៣។
ឆ្លៀតឱកាសដែលរៀបចំការប្រកួតលើកនេះ ទីក្រុង Anning ថែមទាំងរៀបចំមូលនិធិសុខុមាលភាពសាធារណៈសម្រាប់យុវជនTennis“ខ្សែក្រវាត់មួយ និងផ្លូវមួយ”ដើម្បីប្រើប្រាស់នៅក្នុងសកម្មភាពផ្លាស់ប្តូរនិងគម្រោងបណ្តុះបណ្តាលកីឡាកយុវជន Tennis ដ៏ឆ្នើមដែលមកពីប្រទេសតាម“ខ្សែក្រវាត់មួយ និងផ្លូវមួយ”៕
អ្នកសារព័ត៌មាន៖ Liu Rong
អ្នកនិពន្ធ៖ លីហ្សា