ស្រុកចំនួន១៥នៅខេត្តយូណានបានដកចេញពីស្រុកក្រីក្រ

2018-10-10 17:32:50 |ប្រភព:云南日报

  នាថ្ងៃទី២៩ ខែកញ្ញា  រដ្ឋបាលខេត្តយូណានបានចុះផ្សាយ《សេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតស្រុកចំនួន១៥ដូចជាស្រុក Xundian ជាដើមដកចេញពីស្រុកក្រីក្រ》(ខាងក្រោមហៅកាត់ថា《សេចក្តីជូនដំណឹង》)។

  ក្នុង《សេចក្តីជូនដំណឹង》បានកំណត់យ៉ាងច្បាស់ថា  យោងតាមច្បាប់កំណត់និងសំណូមពរពាក់ព័ន្ធ  ឆ្លងកាត់ដំណើរការស្នើសុំពីថ្នាក់ស្រុក  ការត្រួតពិនិត្យដំបូងពីមណ្ឌលស្វយ័តឬក្រុង  ការត្រួតពិនិត្យពីថ្នាក់ខេត្ត  ធ្វើសេចក្តីជូនដំណឹង ការត្រួតពិនិត្យនិងវាយតម្លៃតាមគម្រោងឯកទេសជាតិជាដើម  ស្រុក(ក្រុង)ចំនួន១៥បានដល់បទដ្ឋានពាក់ព័ន្ធដែលដកចេញពីស្រុកក្រីក្រ  បានស្របតាមលក្ខខណ្ឌដែលដកចេញពីស្រុកក្រីក្រ  ឆ្លងកាត់​គណៈកម្មការ​បក្ស​កុម្មុយនិស្តចិនខេត្តនិងរដ្ឋបាលខេត្តស្រាវជ្រាវ  បច្ចុប្បន្ននេះអនុញ្ញាតិឱ្យដកចេញពីស្រុកក្រីក្រ។

  ស្រុក(ក្រុង)ចំនួន១៥នេះគឺស្រុកស្វយ័តជនជាតិ Yi ជនជាតិ Hui Xundian ស្រុក Luoping ស្រុក Mouding ស្រុក Yaoan ស្រុក Shiping ស្រុកស្វយ័តជនជាតិ Yi ជនជាតិ Hani Ninger ស្រុក Menghai ស្រុក Xiangyun ស្រុក Binchuan ស្រុកស្វយ័តជនជាតិ Hui ជនជាតិ Yi Weishan ស្រុក Eryuan ស្រុក Heqing ក្រុង Mangshi ស្រុកស្វយ័តជនជាតិ Naxi Yulong និងស្រុក Yun ៕

អ្នកសារព័ត៌មាន៖ Hu Xiaorong

អ្នកនិពន្ធ៖ លីហ្សា