ការប្រកួតភាសាចិនសម្រាប់សិស្សវិទ្យាល័យពិភពលោក“ស្ពានភាសាចិន”លើកទី១១បានរៀបចំនៅសាកលវិទ្យាល័យគរុកោសល្យយូណាននាថ្ងៃទី១១ ការប្រកួតប្រជែងលើកនេះបានទាក់ទាញនូវគ្រូបង្រៀននិងសិស្សសរុបចំនួន៣៣២រូបដែលមកពីប្រទេសចំនួន៩៩និងតំបន់ប្រកួតចំនួន១១០ ក្នុងនោះមានប្រទេសចំនួន៥ជាប្រទេសដែលបានបញ្ជួនអ្នកប្រកួតចូលរួមលើកដំបូងក្នុងការមកចូលរួមប្រកួតនៅប្រទេសចិន។
អ្វីដែលខុសពីឆ្នាំមុននោះគឺការប្រកួតលើកនេះ គឺពាំនាំនូវ“ក្រុមជំនួយដោយសិស្សជនជាតិចិន”លើកដំបូង សិស្សវិទ្យាល័យចំនួន៣០រូបដែលមកពីខេត្តយូណាននឹងត្រូវសហការណ៍ជាមួយនឹងអ្នកចូលរួមប្រកួតបរទេសក្នុងការប្រកួតជំរុះតាមទ្វីបនិងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីសម្រេចការក្រកួតជាមួយគ្នា។ ក្រៅពីនេះ កម្មវិធី“ស្ពានភាសាចិន”លើកនេះនឹងរៀបចំសកម្មភាពជាច្រើនដូចការប្រកួតបាល់ទាត់មិត្តភាព ពិធីបុណ្យតន្ត្រីអន្តរជាតិក្នុងបរិវេណសាលា ការស្វែងយល់មេរៀនជនជាតិពិសេសជាដើមក្នុងការជំរុញការផ្លាស់ប្តូរនិងទំនាក់ទំនងរវាងសិស្សចិននិងបរទេស។
តាំងពីឆ្នាំ២០១២មក ខេត្តយូណានបានរៀបចំបន្តនូវការប្រកួតភាសាចិនសម្រាប់សិស្សវិទ្យាល័យពិភពលោក“ស្ពានភាសាចិន”ចំនួន៦លើកដោយជោគជ័យ ហើយឆ្នាំនេះជាការរៀបចំលើកទី៧៕
អ្នកសារព័ត៌មាន៖ Nian Xinhong
អ្នកនិពន្ធ៖ លីហ្សា