បើឧស្សាហកម្មមានភាពរុងរឿង ប្រជាជនក៏មានបាន។ ឆ្លងកាត់ការបណ្តុះបណ្តាលទៅលើដាំដុះប៉ុន្មានឆ្នាំមក អង្ករក្រហមដែលចេញពីដីស្រែជម្រាលភ្នំបានក្លាយទៅជាទំនិញទេសចរណ៍ក្រហមពិសេសដែលពោរពេញអត្ថន័យវប្បធម៌និងជានាមប័ណ្ណមួយសន្លឹកនៃដីស្រែជម្រាលភ្នំ Hani នៅមណ្ឌលស្វយ័ត Honghe ។ ស្រុក Yuanyang បានអភិវឌ្ឍយ៉ាងខិតខំប្រឹងប្រែងនូវការដាំដុះអង្ករក្រហមនៃដីស្រែជម្រាលភ្នំ ឆ្នាំ២០១៧ ក្នុងស្រុក Yuanyang បានដាំដុះអង្ករក្រហមពីដីស្រែជម្រាលភ្នំកើនដល់៦ពាន់ហិកតា បានសម្រេចតម្លៃផលិតលើស២២០លានយ័ន។
យោងតាមដំណឹងបានបង្ហាញថា ស្រុក Yuanyang បានកែច្នៃអង្ករក្រហមដែលផ្តោតជាឧស្សាហកម្មសំខាន់ តាមម៉ូដ“ក្រុមហ៊ុន+មូលដ្ឋាន+សហករណ៍+កសិករ”បានបង្កើតសហករណ៍អង្ករក្រហមជំនាញនៃដីស្រែជម្រាលភ្នំ Hani នៅស្រុក Yuanyang សហករណ៍បានចុះហត្ថលេខាលើកិច្ចសន្យានៃការដាំដុះនិងលក់ដូរជាមួយកសិករ។ ឆ្លងកាត់ការបែងចែកពូជល្អឱ្យកសិករដាំដុះនិងបណ្តុះបណ្តាលកសិករដាំដុះជាដើម ដើម្បីលើកទឹកចិត្តនិងណែនាំកសិករដាំដុះអង្ករក្រហមដីស្រែជម្រាលភ្នំ ធានាផលប្រយោជន៍ជូនកសិករ។ ឆ្នាំ២០១៥ ស្រុក Yuanyang ត្រូវបានប្រសិទ្ធិនាមជា“ស្រុកនៃអង្ករក្រហមប្រទេសចិន”។
បច្ចុប្បន្ននេះ ក្រុមហ៊ុនបានកសាងរោងចក្រកែច្នៃអង្ករក្រហម សមត្ថភាពផលិតប្រចាំឆ្នាំមានចំនួន២.២ម៉ឺនតោន។ ជាមួយគ្នានេះ ក្នុងរោងចក្របានកសាងឡើងរោងកិនអង្ករដោយកម្លាំងទឹក បានផលិតអង្ករដែលកិនដោយកម្លាំងទឹកកំណើនដល់៤ប្រភេទ។
រីឯការលក់តាមរយៈអនឡាញវិញ បច្ចុប្បន្ននេះបានកសាងវេទិកាអនឡាញ។ ដល់ឆ្នាំ២០១៧ អង្ករក្រហមដីស្រែជម្រាលភ្នំដែលលក់ដូរតាមរយៈអនឡាញបានដល់១.៤៤០លានយ័ន(ទំហំជួញដូរខាងក្រៅមានចំនួន២.៩៦០លានយ័ន)៕
អ្នកនិពន្ធ៖ Liu Xinwei
អ្នកនិពន្ធ៖ លីហ្សា