ប្រទេសចិនជាទីផ្សារសំខាន់មួយសម្រាប់ប្រទេសកម្ពុជានាំចេញអង្ករ។ ក្នុងការសម្ភាសន៍លើកនេះ អ្នកសារព័ត៌មានបានរកឃើញថា ផ្លូវដែលអង្ករក្រអូបផ្កាម្លិះកម្ពុជាយកអង្ករឈ្មោះ"ធម្មជាតិកម្ពុជា" ជាតំណាងនោះ ការចេញពីដីស្រែប្រទេសកម្ពុជាទៅកាន់តុបាយប្រជាជនខេត្តយូណាននៃប្រទេសចិន ពិតជាមិនធម្មតាឡើយ។
ការប្រើប្រាស់គុណភាពដើម្បីបើកទីផ្សារយូណាន
នាឆ្នាំ២០១៧ ក្នុងពិព័រណ៍ផលិតផលមួយនៅខេត្តយូណាន អង្ករក្រអូបផ្កាម្លិះឈ្មោះ“ធម្មជាតិកម្ពុជា”ដែលមកពីក្រុមហ៊ុនហ្គោលដិនដូនកែវរ៉ាសសីមីលបានទាក់ទាញអារម្មណ៍ពីបុគ្គលិកនៃក្រុមហ៊ុនហាងលក់ជឺចាយូណានដោយសារគុណភាពល្អ ហេតុនេះហើយបានជាអង្ករ”ធម្មជាតិកម្ពុជា”បានចូលទៅកាន់ទីផ្សារខេត្តយូណានតាមរយៈហាងលក់នេះ។
អង្ករ”ធម្មជាតិកម្ពុជា”ត្រូវត្រួតពិនិត្យគុណភាពតាំងពីប្រភពដោយភាគីចិននិងកម្ពុជានៅពេលតែមួយ ឯវាយតម្លៃពីអ្នកទិញក៏ល្អជានិច្ច។
ក្រុមហ៊ុនកម្ពុជាបានកំណត់ស្តង់ដារប្រមូលទិញដើម្បីប្រមូលទិញអង្ករពីកសិករនៅស្រុកខ្មែរដែលបានធ្វើសហប្រតិបត្តិការយ៉ាងយូអង្វែង។ ខណៈពេលប្រមូលទិញអង្ករក្រុមហ៊ុនត្រូវត្រួតពិនិត្យម្តងដើម្បីធានាគុណភាពនៃអង្ករទាំងស្រុងដែលសុទ្ធតែបំពេញក្បួនខ្នាតត្រឹមត្រូវ។
ជាមួយគ្នានេះ ក្រុមហ៊ុនហ្គោលដិនដូនកែវរ៉ាសសីមីលមានឃ្លាំងទឹកកកឯកទេសនៅកម្ពុជា ថែមទាំងទូដឹកជញ្ជូនអង្ករក៏បានដំឡើងឃ្លាំងការពារកម្តៅដើម្បីធានាភាពស្រស់និងជីវជាតិនៃអង្ករ។ រីកឯកន្លែងលក់ដូរ ក្រុមហ៊ុនក៏ប្រមូលនិងដោះស្រាយដោយឯកភាពនូវអង្ករដែលជិតផុតរយៈកំណត់ ត្រូវបានហាមឃាត់លក់ឱ្យអតិថិជន។ ពីប្រភពរហូតដល់ការលក់ដូរ ដំណើរការនីមួយៗសុទ្ធតែត្រូវបានយកចិត្តទុកដាក់ពីក្រុមហ៊ុនហ្គោលដិនដូនកែវរ៉ាសសីមីល។
ភាគីមួយជាសហគ្រាសកម្ពុជាដែលមានគោលបំណងចង់បើកផ្សារនៅខេត្តយូណាន ភាគីមួយទៀតជាសហគ្រាសលក់រាយនៅខេត្តយូណានដែលមានសំណូមពរសម្រាប់គុណភាពអង្ករនិងមានគោលបំណងឱ្យប្រភេទផលិតផលនាំចូលកាន់តែច្រើន ដោយសារភាគីទាំងពីរសុទ្ធតែយកចិត្តទុកដាក់ដល់គុណភាព ដូច្នេះធ្វើឱ្យសហគ្រាសខេត្តយូណាននិងប្រទេសកម្ពុជាធ្វើសហប្រតិបត្តិការជាមួយគ្នាបាន។
ពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការទើបមានអនាគតយ៉ាងធំទូលាយ
គុណភាពអង្ករដ៏ល្អនិងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបានជួយអង្ករក្រអូបផ្កាម្លិះមានប្រភពអតិថិជនដ៏មានស្ថេរភាព។
ក្នុងការសម្ភាសន៍មានមនុស្សខ្លះនិយាយថាស្គាល់អង្ករក្រអូបផ្កាម្លិះកម្ពុជា ក៏កោតសរសើរគុណភាពអង្ករប្រភេទនេះដែរ ប៉ុន្តែមិនដឹងថាទិញអង្ករខ្មែរនៅកន្លែងណា។ ម្យ៉ាងទៀតមានមនុស្សភាគច្រើននិយាយថាមិនសូវស្គាល់អង្ករក្រអូបផ្កាម្លិះកម្ពុជា។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនភាគីយូណាននិងកម្ពុជាសុទ្ធតែមានទំនុកចិត្តលើកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ពួកគេមានអារម្មណ៍ថា អ្វីដែលជាបញ្ហាប្រឈមក៏ជាឱកាសដែរ ទីផ្សារយូណានដ៏ធំសម្បើមនៅតែមានកម្លាំងទាក់ទាញយ៉ាងខ្លាំងក្លា។
នាពេលអនាគតផ្លូវដែកប្រទេសចិន-ឡាវកសាងឡើង សម្រាប់ប្រទេសកម្ពុជាដែលនៅជិតខាងប្រទេសឡាវ កិច្ចសហប្រតិបតិ្តការយូណាន-កម្ពុជានឹងមានឱកាសអភិវឌ្ឍកាន់តែធំទូលាយ។ ពេលក្រោយ ផ្លូវមួយខ្សែដែលឱ្យអង្ករក្រអូបផ្កាម្លិះកម្ពុជាចូលក្នុងទីផ្សារយូណាននិងកិច្ចសហប្រតិបត្តិការខាងវិស័យនាំចូលអង្កររវាងសហគ្រាសយូណាននិងកម្ពុជាក៏កាន់តែរលូននិងទូលំទូលាយផងដែរ៕
អ្នកសារព័ត៌មាននិងប្រភពរូបថត៖ Su Churan Han Chengyuan
អ្នកនិពន្ធ៖ លីហ្សា