ខេត្តយូណានរៀបចំការបណ្តុះបណ្តាលការដាំដុះនិងការកែច្នៃផ្កានៅប្រទេសកម្ពុជា

2018-10-17 17:57:15 |ប្រភព:yunnangateway

  កាលពីថ្ងៃទី១៦ ខែតុលា  វគ្គបណ្តុះបណ្តាលក្រៅប្រទេសស្តីពីការពង្រឹងបច្ចេកទេសដំណាំសាកវប្បកម្ម​និងរុក្ខជាតិលម្អ​(ផលិតកម្ម និងការបង្កាត់ផ្កា)នៅកម្ពុជាឆ្នាំ២០១៨បានបើកវគ្គនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។  នេះជាមូលដ្ឋានវគ្គ​បណ្តុះបណ្តាលមន្ត្រី​ដោយ​ជំនួយបរទេសខេត្តយូណានដែលរៀបចំការបណ្តុះបណ្តាលជំនួយបរទេសលើកដំបូង។

  ការបណ្តុះបណ្តាលនេះសំដៅទៅលើជំរុញអភិវឌ្ឍនៃបច្ចេកទេសដំណាំសាកវប្បកម្ម​ និងរុក្ខជាតិលម្អលើកឡើងកំរិតរស់នៅ​និង​ធ្វើការនៃប្រជាជនកម្ពុជា  ជំរុញខេត្តយូណាននិងប្រទេសកម្ពុជាធ្វើការផ្លាស់ប្តូរនិងសហប្រតិបត្តិការតាមវិស័យផ្កាកាត់ស្រស់។  រយៈពេល​បណ្តុះបណ្តាលលើកនេះជា៣០ថ្ងៃ  មានមន្ត្រីចំនួន៤០នាក់ដែលមកពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងស្ថានប័នកសិកម្មនៃខេត្តនានា​ក្នុង​ប្រទេសកម្ពុជាចួលរួម។

  កាលពីមុន  មូលដ្ឋានបណ្តុះបណ្តាលមន្ត្រីដោយជំនួយបរទេសយូណានបានធ្វើការផ្លាស់ប្តូរជាមួយស្ថាប័នពាក់ព័ន្ធនិងស្រាវជ្រាវ​នៅកន្លែងជាក់ស្តែង  តាមតម្រូវការដាំដុះនិងកែច្នៃផ្កាកាត់ស្រស់នៃប្រទេសកម្ពុជា  បញ្ចេញដោយពេញលេញនូវឧត្តមានុភាពលើ​វិស័យផ្កាកាត់ស្រស់​នៃខេត្តយូណាន  បានរៀបចំមេរៀនចំណេះដឹងនិងអនុវត្តនៅកន្លែងជាក់ស្តែងសម្រាប់ការបណ្តុះបណ្តាលលើកនេះ។  ក្នុងសកម្មភាពបណ្តុះបណ្តាលនេះ  អ្នកជំនាញភាគីចិននឹងតភ្ជាប់ស្ថានភាពអភិវឌ្ឍជាក់ស្តែងនៃឧស្សាហកម្មផ្កាកាត់ស្រស់ប្រទេសកម្ពុជា  ធ្វើការផ្លាស់ប្តូរនិងពិភាក្សាគ្នាយ៉ាងជ្រៅជ្រះជាមួយសិក្ខាកាមកម្ពុជា៕

អ្នកសារព័ត៌មាន៖ Liu Ziyu

អ្នកនិពន្ធ៖ លីហ្សា