នាពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអនុញ្ញាតឲ្យបង្កើតតំបន់ពាណិជ្ជកម្មសេរីសាកល្បងនៃកោះហៃណានរបស់ប្រទេសចិន ព្រមទាំងបានចេញផ្សាយផែនការមេទៀតផង ។ កោះហៃណាននឹងក្លាយជាច្រកទ្វារដ៏សំខាន់របស់ប្រទេសចិនសម្រាប់បើកទូលាយចំពោះមហាសមុទ្រប៉ាស៊ីហ្វីកនិងមហាសមុទ្រឥណ្ឌា ហើយនឹងផ្តល់ផលអនុគ្រោះដល់ប្រាក់ទុនបរទេសដូចគ្នានឹងជនជាតិចិនដែរ ព្រមនឹងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឲ្យចូលទីផ្សារ ក៏ដូចជាបើកទូលាយថែមទៀតលើវិស័យសំខាន់ៗ ដូចជាទូរគមនាគមន៍ បណ្តាញអ៊ីនធឺណែតនិងហិរញ្ញវត្ថុជាដើម ។ ដល់ឆ្នាំ ២០២០ នឹងខិតខំប្រឹងប្រែងកសាងតំបន់ពាណិជ្ជកម្មសេរីសាកល្បងនៃកោះហៃណានឲ្យក្លាយជាតំបន់ពាណិជ្ជកម្មសេរីសាកល្បងប្រកបដោយស្តង់ដារខ្ពស់និងគុណភាពខ្ពស់ ដែលមានកិច្ចសម្រួលក្នុងការបណ្តាក់ទុននិងពាណិជ្ជកម្ម មានបរិយាកាសច្បាប់ប្រកបដោយបទដ្ឋាន អាចផ្តល់សេវាហិរញ្ញវត្ថុពេញលេញ មានការត្រួតពិនិត្យខាងសុវត្ថិភាពដោយប្រសិទ្ធភាពខ្ពស់ មានអេកូ-បរិស្ថានកម្រិតខ្ពស់ និងមានតួនាទីផ្សព្វផ្សាយនិងជំរុញយ៉ាងលេចធ្លោផងដែរ ៕
អ្នកបកប្រែ៖ Guo Xiangqing
អ្នកនិពន្ធ៖ លីហ្សា