នៅទីក្រុង Lincang ខេត្តយូណាន ដើមឈើគ្រាប់ធញ្ញជាតិ(Macadamia nuts)បានដាំពេញក្នុងស្រុកនិងខណ្ឌចំនួន៨ដែលមានទំហំដាំដុះជាង ១៥១.៩២៦ ពាន់ហិកតា ផ្អែកតាមស្ថិតិបានបង្ហាញថា ឆ្នាំ ២០១៧ តម្លៃផលិតនៃឧស្សាហកម្មនៃទីក្រុង Lincang ជា៦រយលានយ័ន បានញ៉ាំងឱ្យប្រជាជនចំនួន១៥ម៉ឺននាក់បានចំណូលបន្ថែមនិងចាកចេញពីភាពក្រីក្រ បានក្លាយទៅជាធនាគារបៃតងដែលឱ្យកសិកម្មបានចំណូលបន្ថែមនិងឈានទៅកាន់ជីវភាពរស់នៅធូរធារ។ ប៉ុន្មានឆ្នាំកន្លងមក ទីក្រុង Lincang បានតម្រង់គោលដៅធ្វើជាលំដាប់លេខមួយក្នុងពិភពលោកដែលខិតខំប្រឹងប្រែងធ្វើឧស្សាហកម្មឱ្យកាន់តែធំកាន់តែខ្លាំង។
ក្នុងមូលដ្ឋានដាំដុះ កសិករប្រើប្រាស់ម៉ូដ “គ្រាប់ធញ្ញជាតិ+គ្រឿងថ្នាំចិនសែ” តម្លៃផលិតក្នុង៦៦៦គីឡូម៉ែត្រការ៉េនៃគ្រាប់ធញ្ញជាតិអាចដល់លើស៩០០០យ័ន ឯតម្លៃផលិតក្នុង៦៦៦គីឡូម៉ែត្រការ៉េនៃគ្រឿងថ្នាំចិនសែអាចដល់លើស២០០០យ័ន ប្រសិទ្ធិភាពទូទៅពិតជាច្បាស់ល្អ។
ទីក្រុង Lincang បានតភ្ជាប់សកម្មភាពជាក់ស្តែងនៃតំបន់ភ្នំ បានធ្វើការច្នៃប្រឌិតលើម៉ូដនិងវិធីសាស្ត្រអភិវឌ្ឍឧស្សាហកម្មគ្រាប់ធញ្ញជាតិ បានអនុវត្តយន្តការអភិវឌ្ឍន៍ដូច“ក្រុមហ៊ុន+មូលដ្ឋាន+កសិករ” “សហករណ៍+មូលដ្ឋាន+កសិករ” “សួន+កសិករ+ទីផ្សារ”ជាដើមដើម្បីលើកកម្ពស់កំរិតអភិវឌ្ឍឧស្សាហកម្ម ។
ធ្វើជាឧស្សាហកម្មឧត្តមានុភាព បច្ចុប្បន្ននេះ ទំហំដាំដុះគ្រាប់ធញ្ញជាតិនៃទីក្រុង Lincang ជិតពាក់កណ្តាលដាំដុះគ្រាប់ធញ្ញជាតិទាំងមូលលើពិភពលោក ម្យ៉ាងទៀត ទីក្រុង Lincang កំពុងតែអនុវត្តយុទ្ធសាស្ត្រម៉ាក “គ្រាប់ធញ្ញជាតិLincang” ដោយគ្រប់ជ្រុងជ្រោយ ហើយនឹងពង្រីកបន្តនូវកំរិតល្បីឈ្មោះនិងកម្លាំងឥទ្ធិពលនៃម៉ាក“គ្រាប់ធញ្ញជាតិLincang”៕
អ្នកសារព័ត៌មាន៖ Liu Yi
អ្នកនិពន្ធ៖ លីហ្សា