នាថ្ងៃទី១៤ ខែតុលា ពិធីប្រគល់បរិក្ខារក្នុងគម្រោងជំនួយវិទ្យាស្ថានប៉ូលីសកម្ពុជាសាងសង់បន្ទប់ពិសោធន៍កំព្យូទ័របានប្រារព្ធនៅវិទ្យាស្ថានប៉ូលីសយូណាន។
ខណៈពេលដែលខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា វិទ្យាស្ថានប៉ូលីសយូណានបានធ្វើវិភាគទានកំព្យូទ័រ៥០គ្រឿង ឧបករណ៍បញ្ចាំង(projector)៥គ្រឿងដល់វិទ្យាស្ថានប៉ូលីសកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការបណ្តុះបណ្តាលនិងបង្រៀនប៉ូលីសប្រទេសកម្ពុជា ថែមទាំងបង្កើនការផ្លាស់ប្តូរនិងសហប្រតិបត្តិការរវាងប៉ូលីសប្រទេសចិននិងកម្ពុជា។
ភាគីកម្ពុជាបានបញ្ជាក់ថា ឧបករណ៍បរិក្ខារដែលជាជំនួយពីប្រទេសចិនលើកនេះនឹងត្រូវកែសម្រួលនិងលើកកម្ពស់កំរិតបង្រៀននិងគុណភាពបណ្តុះបណ្តាលនៃសាលាពួកគេ។ នាពេលអនាគត សាលាទាំងពីរនឹងបន្តបង្កើនសហប្រតិបត្តិការខាងកិច្ចការប៉ូលីសអន្តរជាតិ ធ្វើការផ្លាស់ប្តូរការបណ្តុះបណ្តាលប៉ូលីសនិងសិក្សាស្រាវជ្រាវកិច្ចការប៉ូលីស ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ៕
អ្នកសារព័ត៌មាន៖ Wu Ping
អ្នកនិពន្ធ៖ លីហ្សា