នាព្រឹកថ្ងៃទី៣០ ខែតុលា កម្មវិធីបណ្តុះបណ្តាលសម្រាប់មន្រ្តីរាជការសារព័ត៌មាន និងអ្នកសារព័ត៌មាននៃប្រទេសទន្លេឡានឆាង-មេគង្គលើកទី២ “ទន្លេមួយ·គ្រួសារមួយ”បានប្រារព្ធពិធីបើកវគ្គនៅទីក្រុងគុនមីញខេត្តយូណានប្រទេសចិន។
ការបណ្តុះបណ្តាលលើកនេះធ្វើឡើងក្រោមប្រធានបទ“ប្រទេសចិនដែលបានបើកទូលាយ”។ មន្រ្តីរាជការសារព័ត៌មាន និងអ្នកសារព័ត៌មានចំនួន១៥រូបដែលមកពីប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសថៃ ប្រទេសមីយ៉ាន់ម៉ានឹងជាមួយអ្នកសារព័ត៌មាននៃក្រុមហ៊ុនកាសែត យូណានដេលីគ្រុបនៅទីក្រុងគុនមីញនឹងទៅកាន់ទីក្រុង Hangzhouដើម្បីធ្វើសកម្មភាពផ្លាស់ប្តូរនិងសិក្សា ស្តាប់អ្នកជំនាញបង្រៀនមេរៀន ដកយកបទពិសោធន៍អំពីប្រព័ន្ធសារព័ត៌មានសំខាន់ស្វែងយល់អំពីការសហការណ៍ជាមួយសារព័ត៌មានអន្តរជាតិនិងសិក្សាជំនាញអនុវត្តមេឌៀថ្មីជាដើមក្នងរយៈពេល១២ថ្ងៃ។អត្ថន័យក្នុងសកម្មភាពលើកនេះនឹងកាន់តែច្រើនជាងមុន។
លោក គិន វិបុល អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសន្ទរកថានៅក្នុងពិធីបើកវគ្គដោយតំណាងឱ្យសិក្ខាកាមទាំងមូលបានថ្លែងថា៖“ឆ្នាំនេះជាខួបលើកទី ៦០ នៃការបង្កើត ចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន ក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅនេះ ការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងប្រទេសចិនលើវិស័យសារព័ត៌មាន និងសោតទស្សន៍កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីរាជការសារព័ត៌មាន និងអ្នកសារព័ត៌មាននៃប្រទេសឡានឆាង-មេគង្គលើក ទី ២នេះ ពិតជានឹងជម្រុញអោយពួកយើងមានការយល់ដឹងបន្ថែមមួយកម្រិតទៀត។”
យោងតាមដំណឹងបានឱ្យដឹងថា សកម្មភាពបណ្តុះបណ្តាលលើកទីមួយបានទទួលការគាំទ្រនិងការឆ្លើយតបជាវិជ្ជមានពីស្ថាប័នសារព័ត៌មាននិងអ្នកធ្វើការខាងវិស័យសារព័ត៌មាននៃប្រទេសមេគង្គ ថែមទាំងបានទទួលលទ្ធផលជាក់ស្តែងនិងការវាយតម្លៃយ៉ាងល្អប្រសើរ៕
អ្នកសារព័ត៌មាន៖ Su Churan
ប្រភពរូបថត៖ Zhu Dongran
អ្នកនិពន្ធ៖ លីហ្សា