ពេលថ្មីៗនេះ សាលាក្រុងគុនមីញបានបោះពុម្ពផ្សាយសេចក្តីជូនដំណឹងស្តីពីការបរិច្ចាគឈាមដោយមិនយកកម្រៃ។
ផ្អែកតាមអត្តសញ្ញាណប័ណ្ណសមីខ្លួន សៀវភៅស្នាក់នៅឬប័ណ្ណស្នាក់នៅ ប័ណ្ណកិត្តិយសបរិច្ចាគឈាមដោយមិនយកកម្រៃទីក្រុងគុនមីញ និងឯកសារត្រូវផ្តល់ដោយស្ថានប័នពាក់ព័ន្ធកំណត់ ថាអាចទទួលបាន“អាទិភាពទាំងបីដូចខាងក្រោម៖
១ ស្ថានប័នពាក់ព័ន្ធត្រូវផ្តល់ឱកាសការងារជាអាទិភាពនៅក្រោមលក្ខខណ្ឌដូចគ្នា។
២ ស្ថានប័នពាក់ព័ន្ធត្រូវធ្វើការឧទ្ទេសនាមឱកាសការងារដោយអាទិភាពនៅក្រោមលក្ខខ័ណ្ឌដូចគ្នា។
៣ ស្ថានប័នពាក់ព័ន្ធត្រូវធានាជាអាទិភាពសម្រាប់អោយកូនចូលសិក្សាក្នុងសាលាមត្តេយ្យនិងពីបឋមសិក្សារហូតដល់ចប់អនុវិទ្យាល័យ។
ផ្អែកតាមអត្តសញ្ញាណប័ណ្ណសមីខ្លូនប័ណ្ណកិត្តិយសបរិច្ចាគឈាមដោយមិនយកកម្រៃនៃទីក្រុងគុនមីញ អាចទទួល“ការមិនគិតថ្លៃសេវាទាំងបួន”ដូចខាងក្រោម៖
១ អាចចូលក្នុងសួនសាធារណៈនិងតំបន់ទេសចរណ៍ដែលរៀបចំដោយរដ្ឋាភិបាលដោយមិនគិតថ្លៃ(មិនគិតបញ្ចូលលើតម្លៃជិះឡាន ទូក ឧបករណ៍លេងកម្សាន្តនិងចំណាយផ្សេងៗ)
២ មិនបាច់បង់ប្រាក់សម្រាប់ការពិនិត្យជម្ងឺទូទៅ និងអាចទទួលការព្យាបាលជាអាទិភាព។
៣ ទទួលបានការត្រួតពិនិត្យសុខភាពក្នុងគម្រោងមូលដ្ឋានម្តងដែលផ្តល់ដោយអង្គការប្រើប្រាស់ឈាម។
៤ ជិះឡានក្រុងនិងរថភ្លើងនៅក្រោមដីនៅទីក្រុងគុនមីញដោយមិនគិតថ្លៃ។
ផ្អែកតាមអត្តសញ្ញាណប័ណ្ណសមីខ្លួនប័ណ្ណកិត្តិយសបរិច្ចាគឈាមដោយមិនយកកម្រៃនៃទីក្រុងគុនមីញ និងឯកសារត្រូវផ្តល់ដោយស្ថានប័នពាក់ព័ន្ធកំណត់អាចនឹងទទួលបានកញ្ចប់ថវិកាជំនួយបន្ថែម៕
អ្នកនិពន្ធ៖ លីហ្សា