នាថ្ងៃទី២៨ ខែតុលា ពិធីបើកសម្ពោធន៍របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលការអប់រំវិជ្ជាជីវៈឡានឆាំង-មេគង្គនិង“សិក្ខាសាលាលូប៉ាន”ប្រទេសកម្ពុជាបានប្រារព្ធនៅទីក្រុងភ្នំពេញ នេះជា“សិក្ខាសាលាលូប៉ាន”លើកទី៦ដែលប្រទេសចិនរៀបចំនៅបរទេស ក៏ជា“សិក្ខាសាលាលូប៉ាន”ដែលមានទំហំធំបំផុត វាជាសមិទ្ធផលសំខាន់ដែលទីក្រុង Tianjin ប្រទេសចិនក្នុងការជម្រុញប្រទេសចិននិងកម្ពុជាដើម្បីធ្វើសហប្រតិបត្តិការយ៉ាងជាក់ស្តែងដោយបំផុសឧត្តមានុភាពខាងការអប់រំវិជ្ជាជីវៈ។
យោងតាមដំណឹងបានឱ្យដឹងថា ដើម្បីជម្រុញឱ្យយន្តការសហប្រតិបត្តិការឡានឆាង-មេគ្គងបានអនុវត្តជាក់ស្តែង មជ្ឈមណ្ឌលបណ្តុះបណ្តាលការអប់រំវិជ្ជាជីវៈឡានឆាំង-មេគ្គងនិង“សិក្ខាសាលាលូប៉ាន”ប្រទេសកម្ពុជាដែលចូលរួមសាងសង់ដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្តប្រទេសចិន-អាល្លឺម៉ង់ Tianjin និងវិទ្យាស្ថានបច្ចេកវិទ្យាជាតិកម្ពុជា ដែលមានរយៈពេលសាងសង់គម្រោងចំនួនបីខែ ដែលនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិដែលមានមុខងារការអប់រំវិជ្ជាជីវៈ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការថែរក្សាវប្បធម៌ ការច្នៃប្រឌិតនិងបង្កើតអាជីវកម្មថ្មី៕
អ្នកសារព័ត៌មាន៖ Ding Feng
អ្នកនិពន្ធ៖ លីហ្សា