លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងព្រមទាំងថ្លែងសុន្ទរកថា

2018-11-05 16:13:14 |ប្រភព:CRI

  ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​​លើក​ដំបូង (ហៅកាត់ថា ពិព័រណ៍ CIIE )​បាន​សម្ពោធ​បើក​នៅ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន​នៅ​ព្រឹកថ្ងៃ​ទី ៥ ​ខែ​វិច្ឆិកា  ​។  លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​​អញ្ជើញ​ចូលរួម​​ពិធី​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ។

  លោក ស៊ី ជីនភីង ​បានសម្គាល់ឃើញថា ការរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិ​គឺជាវិធានការ​ធំ​និងសំខាន់​របស់ប្រទេសចិន​សម្រាប់ការបើកទូលាយដោយម្ចាស់ការនូវទីផ្សាររបស់​ខ្លួនចំពោះ​ពិភពលោក ជាប្រតិបតិ្តការជាក់ស្តែងរបស់ប្រទេសចិនដើម្បីជំរុញ​កិច្ចកសាង​សេដ្ឋកិច្ច​សកលដែលប្រកបដោយភាពបើកទូលាយ ក៏ដូចជាគាំទ្រការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចផងដែរ​។  ​ជាមួយគ្នានេះ​ ​លោកបានអំពាវនាវឲ្យបណ្តាប្រទេសនានាបង្ហាញនូវភាពក្លាហានកាន់តែច្រើនដើម្បីជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការបែបបើកទូលាយនិងសម្រេចបាននូវការអភិវឌ្ឍរួម។

  ដើម្បី​បើកទូលាយ​ថែម​មួយ​កម្រិត​ទៀត​ ​លោក ស៊ី ជីនភីង​បាន​ប្រកាស​ថា ​ប្រទេស​ចិន​នឹង​បំផុស​សក្តានុពលនាំ​ចូល​  ​បន្ធូរ​បន្ថយ​ជា​បន្ត​បន្ទាប់​នូវ​ការ​អនុញ្ញាត​ឲ្យ​ចូល​បណ្តាក់​ទុន​នៅ​ទី​ផ្សារ​ចិន  ​​​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី​ឲ្យ​រីក​ចម្រើន​កាន់​តែ​ស៊ី​ជម្រៅ​។ ​ តាម​ការ​ប៉ាន់​ប្រមាណ នៅ​រយៈពេល​១៥​ឆ្នាំ​នា​ពេល​អនាគត ទំនិញ​និង​សេវាកម្ម​ដែល​ប្រទេស​ចិន​នាំ​ចូល​នឹង​មាន​តម្លៃ​លើស​ពី​៣០​ទ្រី​លាន​ដុល្លារ​អាមេរិក​និង​១០​ទ្រី​លាន​ដុល្លារ​អាមេរិក​ដោយ​ឡែកពី​គ្នា ​៕​

អ្នកបកប្រែ៖ Deng Qian

អ្នកនិពន្ធ៖ លីហ្សា