ភូមិ Dacang ឃុំ Xiazhuang ស្ថិតនៅស្រុក Xiangyun មណ្ឌលស្វយ័ត Dali ខេត្តយូណាន។ ប៉ុន្មានឆ្នាំមុន ទីនេះឆ្ងាយពីទីរួមស្រុក ចរាចរណ៍ក៏មិនមានភាពងាយស្រួលដែរ នៅព័ទ្ធជុំវិញមានដីដែលគេបោះបង់ចោលជាច្រើន ពិបាកធ្វើការដាំដុះ។ ឯក្មេងៗសុទ្ធតែទៅរកស៊ីនៅក្រៅភ្នំ។
ប៉ុន្មានឆ្នាំកន្លងមក ផ្លូវថ្នល់ដែលមានប្រវែងទទឹង៦ម៉ែត្រជុំវិញភូមិត្រូវបានសាងសង់ឡើង ឯផ្លូវក្នុងភូមិក៏សុទ្ធតែជួសជុលជាផ្លូវស៊ីម៉ងត៍យ៉ាងរាបស្មើ។ ក្នុងភូមិបានសាងសង់ទីលានធំទូលាយដើម្បីឱ្យប្រជាជនធ្វើសកម្មភាព ក្រៅពីនេះ បានដាក់វិនិយោគជាង១.២លានយ័នក្នុងការសាងសង់អាគារសិក្សា ដាក់វិនិយោគ២លានយ័នសាងសង់សាលាមត្តេយ្យដែលបានលើកកម្ពស់បរិយាកាសអប់រំយ៉ាងខ្លាំង។
ភូមិ Dacang បានប្រើប្រាស់ភ្នំនៅជុំវិញ ឆ្លងកាត់អនុវត្តគម្រោងរៀបចំដីធ្លី បានកែច្នៃភ្នំនិងភ្នំជម្រាល ថែមទាំងនាំកសិករអភិវឌ្ឍឧស្សាហកម្មពិសេសដូចជាផ្លែប៉ែសរដូវរងា ផ្លែព័រក្រហមនិងម្ទេសជាដើមធ្វើឱ្យភ្នំនៅទីនោះក្លាយទៅជាសួនផ្លែឈើ។
ចូលក្នុងភូមិ Dacang ពេលបច្ចុប្បន្ននេះ មានផ្លូវយ៉ាងរាបស្មើគេហដ្ឋានស្រស់ស្អាត អ្វីៗសុទ្ធតែមានរបៀបរៀបរយ បានបញ្ចេញកម្លាំងរស់រវើក៕
ប្រភពរូបថត៖ Yang Weisi Zhu Qingran
អ្នកនិពន្ធ៖ លីហ្សា