នារសៀលថ្ងៃទីោ៦ ខែវិច្ឆិកា សន្និសីទឧទ្ទេសនាមប្រធានបទមជ្ឈមណ្ឌលពិព័រណ៍និងជំនួញផលិតផលនាំចូលអាស៊ីខាងត្បូងអាស៊ីអាគ្នេយ៍និង“ពិព័រណ៍ចិន-អាស៊ីខាងត្បូងមិនបញ្ចប់”ដែលរៀបចំដោយក្រុមជំនួញយូណានក្នុងពិព័រណ៍នាំចូលអន្តរជាតិចិនលើកដំបូងបានប្រារព្ធនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិសៀងហៃ។
សន្និសីទឧទ្ទេសនាមប្រធានបទសំខាន់រួមទាំងការធ្វើការណែនាំអំពីគម្រោងមជ្ឈមណ្ឌលពិព័រណ៍និងជំនួញផលិតផលនាំចូលអាស៊ីខាងត្បូងអាស៊ីអាគ្នេយ៍និងពិព័រណ៍ចិន-អាស៊ីខាងត្បូងមិនបញ្ចប់ ឧស្សាហកម្មសំខាន់ចំនួន៨នៃខេត្តយូណាននិងកែច្នៃស្លាកទាំងបីដែលមានកំរិតខ្ពស់បំផុតលើពិភពលោករួមទាំងស្ថានភាពនៃពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ឆ្នាំ២០១៩និងកិច្ចប្រជុំពិភាក្សាវិនិយោគពាណិជ្ជកម្មថែមទាំងបង្ហាញពីការអញ្ជើញដោយចិត្តស្មោះសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះដល់ប្រទេសនានានិងគ្រប់មជ្ឈដ្ឋាន។
នៅនឹងកន្លែងរៀបចំសកម្មភាពនោះ សហគ្រាសទិញសំខាន់ខេត្តយូណានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញផលិតផលនាំចូលជាមួយពាណិជ្ជករបរទេស មានសហគ្រាសជាច្រើនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគ សហគ្រាសបរទេសបានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងដែលប្រចាំក្នុងមជ្ឈមណ្ឌលពិព័រណ៍និងជំនួញផលិតផលនាំចូលអាស៊ីខាងត្បូងអាស៊ីអាគ្នេយ៍។ សហគ្រាសក្នុងខេត្តយូណាននិងក្រៅយូណាន សហគ្រាសប្រទេសចិននិងបរទេសបានរៀបចំការតភ្ជាប់ខាងតម្រូវការទិញ៕
ប្រភពរូបថត៖ Zhou Can
អ្នកសារព័ត៌មាន៖ Zhang Ruogu Han Chengyuan
អ្នកនិពន្ធ៖ លីហ្សា