កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ជាបុណ្យអ្នកសារព័ត៌មានចិន។ មន្ត្រីរាជការសារព័ត៌មាននិងអ្នកសារព័ត៌មានដែលមកពីប្រទេសជាប់ដងទន្លេមេគង្គគឺកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ាបានអបអរសាទរបុណ្យអ្នកសារព័ត៌មានចិនជាមួយនិងសហការីនៃក្រុមហ៊ុនយូណានដេលីគ្រុប ថែមទាំងរៀបចំពិធីបញ្ចប់ការបណ្តុះបណ្តាលមន្ត្រីរាជការសារព័ត៌មាននិងអ្នកសារព័ត៌មាននៃប្រទេសឡានឆាង-មេគង្គលើកទីពីរ។
សកម្មភាពបណ្តុះបណ្តាលលើកទីពីរមានរយៈពេល១២ថ្ងៃ សិក្ខាកាមទាំងអស់បានស្តាប់អ្នកជំនាញបង្រៀនមេរៀន សាកល្បងទេសចរណ៍វៃឆ្លាតនៅខេត្តយូណាន សិក្សាក្បាច់គុនតៃជីនិងយូហ្គាជាមួយនិស្សិតនិងគ្រូបង្រៀន ទស្សនាវប្បធម៌តែ ជិះរថភ្លើងល្បឿនលឿន ទៅសង្កេតការណ៍និងសិក្សាក្នុងមន្ទីរពេទ្យ ថែមទាំងទៅកាន់ទីក្រុង Hangzhouខេត្ត Zhejiangដើម្បីទស្សនាសារមន្ទីរខ្សែសូត្រចិន ក្រុនហ៊ុនដេលីZhejiang គ្រុបនិងសួនBinjiangនៃក្រុនហ៊ុនAlibabaគ្រុប។ សិក្ខាកាមមានអារម្មណ៍ថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” បានធ្វើឱ្យប្រទេសឡានឆាង-មេគង្គនានាតភ្ជាប់គ្នាកាន់តែជិតស្និទ្ធ ពួកគេនឹងកាន់តែស្វែងយល់យ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន ជាមួយគ្នានេះ បានមើលឃើញអំពីការបើកទូលាយ ការអភិវឌ្ឍនិងសមិទ្ធផលនៃប្រទេសចិន ។
នៅក្នុងពិធីបិទបញ្ចប់ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រុមហ៊ុនយូណានដេលីគ្រុបបានផ្តួចផ្តើមថា៖ សង្ឃឹមថាមិត្តប្រទេសឡានឆាង-មេគង្គអាចធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាបន្តបន្ទាប់ និងដើរចេញផ្លូវសហប្រតិបត្តិការកាន់តែធំទូលាយជាមួយគ្នា។
ជាងនេះទៅទៀត សិក្ខាកាមបានបង្ហាញសមិទ្ធផលសិក្សារបស់ពួកគេដោយប្រើប្រាស់ផលិតផលមេឌៀថ្មីដូចជា វិឌីអូ គេហទំព័រ និងH5ជាដើម រួមទាំងចែករំលែកអារម្មណ៍ខ្លួនឯងសម្រាប់យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គជាពិសេសសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន៕
អ្នកសារព័ត៌មាន៖Su Churan Chen Chuangye
អ្នកនិពន្ធ៖ លីហ្សា