ឃុំ Nanjian ខេត្តយូណាន: ធ្វើឱ្យគ្រឿងថ្នាំចិនសែជាឧស្សាហកម្មបង្កើតភាពមានបាន

2018-11-12 17:49:33 |ប្រភព:yunnangateway

  ពេលថ្មីៗនេះ  នៅមូលដ្ឋានដាំដុះគ្រឿងថ្នាំចិនសែនៅភូមិ Baiyun ឃុំ Nanjian ស្រុកស្វយ័តជនជាតិយី Nanjian កសិករ​កំពុងតែថែរក្សាសម្រាប់ការដាំដុះគ្រឿងថ្នាំចិនសែដូចជា Radix Salviae Miltiorrhizae និង Radices Saussureae ជាដើម។  ភូមិ Baiyun ឃុំ Nanjian ពឹងផ្អែកឧត្តមានុភាពធនធាន  បានបង្កើតសមាគមន៍ដាំដុះ Senda  ថែមទាំង​បង្កើត​ការអនុវត្ត​ម៉ូដសម្រាប់ជួយអោយចាកចេញពីភាពក្រីក្រដោយត្រឹមត្រូវគឺ“ការសាងសង់គណបក្ស+សមាគមន៍+មូលដ្ឋាន+កសិករ”។  បច្ចុប្បន្ននេះ  ទំហំដាំដុះនៃ Radix Salviae Miltiorrhizae បានកើនដល់១៣.៣ហិកតា  កសិករដាំដុះមានចំនួនជាង៨០​គ្រួសារ  រីឯចំណូលជាមធ្យមក្នុងកសិករម្នាក់អាចបន្ថែមលើស៣០០០យ័ន៕

ប្រភពរូបថត៖ Gua Zhihong

អ្នកនិពន្ធ៖ លីហ្សា