ព្រឹកថ្ងៃទី១២ខែវិច្ឆិកា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយគណៈប្រតិភូនៃគ្រប់មជ្ឈដ្ឋាននៅហុងកុងនិងម៉ាកាវដែលបំពេញទស្សនកិច្ចនៅចិនដីគោកដើម្បីអបអរសាទរខួបទី៤០នៃកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន ។ ក្នុងកិច្ចជំនួប លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ក្នុងដំណើរកែទម្រង់និងបើកទូលាយរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី ចិនហុងកុងនិងចិនម៉ាកាវនៅតែមានឋានៈនិងឧត្តមភាពពិសេស នៅតែអាចដើរតួនាទីដែលមិនអាចជំនួសបានដដែល។
លោកស៊ីជីនភីងបានលើកឡើងនូវក្តីរំពឹងទុកចំនួន៤ចំណុចចំពោះជនរួមជាតិហុងកុងនិងម៉ាកាវដូចជា ទី១ កាន់តែសកម្មក្នុងការជួយជ្រោមជ្រែងការបើកទូលាយដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិ។ ទី២ កាន់តែសកម្មក្នុងការចូលរួមទៅក្នុងសភាពការណ៍ទូទៅនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ។ ទី៣ កាន់តែសកម្មក្នុងការចូលរួមការអនុវត្តនៃអភិបាលកិច្ចជាតិ ។ ទី៤ កាន់តែសកម្មក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិអន្តរជាតិ៕
អ្នកបកប្រែ:Guo Xiangqing
អ្នកនិពន្ធ៖ លីហ្សា