កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ប្រព័ន្ធសារព័ត៌មាននៃប្រទេសចិននិងប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គទស្សនកិច្ចទៅវិញទៅមកតាមពេលកំណត់លើកទី៦បានចាប់ផ្តើមជាផ្លូវការ ក្រុមទស្សនកិច្ចទៅវិញទៅមកដែលបង្កើតដោយការិយាល័យសារព័ត៌មានសាលាខេត្តយូណាន ប្រព័ន្ធសារព័ត៌មានមជ្ឈិមចិនប្រចាំនៅខេត្តយូណានដូចដេលីសេដ្ឋកិច្ច ដេលីចិនជាដើមនិងប្រព័ន្ធសារព័ត៌មានសំខាន់នៅខេត្តយូណានដូចជាដេលីយូណាន ស្ថានីយវិទ្យុនិងទូរទស្សន៍យូណានជាដើមបានទៅកាន់ប្រទេសកម្ពុជានិងថៃដើម្បីរៀបចំសកម្មភាពធ្វើសម្ភាសន៍។
សកម្មភាពនេះមានរយៈពេលចំនួន៨ថ្ងៃ។ ក្នុងអំឡុងពេលសកម្មភាព ក្រុមទស្សនកិច្ចទៅវិញទៅមកនឹងធ្វើការផ្លាស់ប្តូរនិងទស្សនាទៅវិញទៅមកជាមួយស្ថាប័នគ្រប់គ្រងសារព័ត៌មាននិងប្រព័ន្ធសារព័ត៌មាននៃប្រទេសកម្ពុជានិងថៃ រួមទាំងធ្វើការឧទ្ទេសនាមអំពីវប្បធម៌និងប្រវត្តសាស្ត្រនិងស្ថានភាពអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃខេត្តយូណាន។ ថែមទាំងធ្វើការសម្ភាសន៍ចំពោះសាកលវិទ្យាល័យ សភាពាណិជ្ជកម្ម សហគ្រាសវិនិយោគចិនជាដើម ដើម្បីរៀបរាប់រឿងដែលប្រទេសកម្ពុជានិងថៃចូលរួមដោយសកម្មក្នុងការសាងសង់“ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” ចែករំលែកបទពិសោធន៍ជោគជ័យក្នុងការ“ដើរចេញទៅក្រៅ”នៃសហគ្រាសវិនិយោគចិន៕
អ្នកសារព័ត៌មាន៖ Xiong Yan Shen Yan Feng Yaxin
អ្នកនិពន្ធ៖ លីហ្សា