ថ្ងៃទី១៤ខែវិច្ឆិកា មុននឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ លោកស៊ីជីនភីងប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទមានដាក់ឈ្មោះក្រោមចំណងជើងថា”ជំរុញឱ្យទំនាក់ទំនងរវាងចិននិងប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកមានភាពរីកចម្រើនថែមទៀត”នៅលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។
អត្ថបទបានសរសេរថា នេះគឺជាលើកដំបូងហើយដែលប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ ខ្ញុំរំពឹងថាឆ្លងតាមរយៈដំណើរទស្សនកិច្ចលើកនេះ ធ្វើកិច្ចខិតខំជាមួយភាគីប៉ាពូអាស៊ីនូវែលហ្គីណេ ដើម្បីជំរុញទំនាក់ទំនងរវាងចិននិង ប៉ាពូអាស៊ីនូវែលហ្គីណេឱ្យឡើងដល់កម្រិតថ្មីមួយ។
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃទំនាក់ទំនងរវាងចិននិងប៉ាពូអាស៊ីនូវែលហ្គីណេគឺជាខ្លឹមសារសំខាន់និងជាគំរូនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិក។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប៉ាពូអាស៊ីនូវែលហ្គីណេលើកនេះ ខ្ញុំនិងថ្នាក់ដឹកនាំរបស់ប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកចំនួន៨ដែលបានបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិននឹងសំណេះសំណាលអំពីចំណងមេត្រីភាពនិងពិភាក្សាពីគោលនយោបាយអភិវឌ្ឍដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងប្រទេសកោះទាំងនេះមានការរីកចម្រើនថែមទៀតដើម្បីសម្រេចការអភិវឌ្ឍរួម។ ខ្ញុំស្នើថា៖
ទី១ ទំនុកចិត្តទៅវិញទៅមកផ្នែកយុទ្ធសាស្រ្តនឹងឡើងដល់កម្រិតថ្មី។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកដើម្បីរួមគ្នាជំរុញការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី និងជំរុញកិច្ចកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។
ទី២ ការរួមគ្នាអភិវឌ្ឍនឹងបន្ថែមកម្លាំងចលករថ្មី។ ប្រទេសចិនរីករាយពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគជាដើម ព្រមនិងស្វាគមន៍ប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកសកម្មចូលរួមកិច្ចកសាងខ្សែក្រវាត់មួយនិងផ្លូវមួយ។
ទី៣ មិត្តភាពរវាងប្រជាជននឹងចារទំព័រថ្មី៕
អ្នកបកប្រែ៖ Wang Zhaojun
អ្នកនិពន្ធ៖ លីហ្សា