កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បើកធ្វើនៅសិង្ហបុរី ជំរុញការធ្វើសមាហរណកម្មក្រោមប្រធានបទភាពរឹងមាំនិងការច្នៃប្រឌិតថ្មីរបស់អាស៊ាន

2018-11-15 11:13:34 |ប្រភព:CRI

  កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​បាន​បើក​ធ្វើ​នៅ​ប្រទេស​សិង្ហបុរី​នា​ថ្ងៃទី​១៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ​ថ្នាក់​ដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន​​ដែល​ចូលរួម​កិច្ច​ប្រជុំ​លើក​នេះ​នឹង​ខិតខំ​ការ​ជំរុញ​ការ​ធ្វើ​​សមាហរណកម្ម​ក្រោម​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​និយម​ក្រោម​ប្រធានបទ​ភាពរឹងមាំ​​​និង​ការ​​ច្នៃ​ប្រឌិត​ថ្មី​របស់​អាស៊ាន​​។​

  លោក​Lee Hsien Loong​នាយករដ្ឋមន្រ្តី​សិង្ហបុរី​ដែលជា​​ប្រធាន​ផ្លាស់​វេន​អាស៊ាន​ប្រចាំ​ឆ្នាំ​២០១៨​នេះ​បាន​គូសបញ្ជាក់​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​អំពី​​ភាព​បន្ទាន់​និង​សារ​សំខាន់​នៃ​ការ​គាំពារ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​និយម​។

  លោក​បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​នានា​ប្រមូល​ផ្តុំ​តម្រិះ​ប្រាជ្ញា​និង​ធនធាន​ដើម្បី​រួម​គ្នា​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​ក៏​គួរ​តែ​បង្កើត​យន្តកា​​សមូហភាព​ក៏និង​ប្រើប្រាស់​​បច្ចេកវិទ្យា​ដើម្បី​​ធ្វើ​ត្រៀម​សម្រាប់ការ​អភិវឌ្ឍ​នាពេល​អនាគត​។

  អាស៊ាន​ក៏​បាន​រំលឹក​ឡើងវិញ​នូវ​ពាក្យ​សន្យា​ស្តីពី​ការ​គាំទ្រ​ពាណិជ្ជកម្ម​ពហុភាគី​ផង​ដែរ​  ព្រម​និង​ជំរុញ​ឱ្យ​សម្រេច​បាន​​ក្នុង​ពេល​ឆាប់ៗ​នូវ​​ការចរចា​អំពី​កិច្ច​ព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ហៅ​កាត់​RCEP​៕

  អ្នកបកប្រែ:Wang Zhaojun