នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្រុមទស្សនកិច្ចនៃប្រព័ន្ធសារព័ត៌មានរបស់ប្រទេសចិននិងប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គលើកទី៦បានទៅជួបសួរសុខទុក្ខឯកឧត្តម ខៀវ កាញ្ញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ភាគីទាំងពីរបានធ្វើការទំនាក់ទំនងទៅលើការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងកម្ពុជា ជម្រុញឱ្យមានយន្តការនៃការធ្វើទស្សនកិច្ចទៅវិញទៅមកតាមការកំណត់នៃប្រព័ន្ធសារព័ត៌មានជាតិក្នុងតំបន់ដែលមានភាពអចិន្ត្រៃយ៍។
ឯកឧត្តម ខៀវ កាញ្ញារីទ្ធបានសម្តែងការស្វាគមន៏យ៉ាងកក់ក្តៅចំពោះក្រុមទស្សនកិច្ចទៅវិញទៅមកដែលមកកាន់កម្ពុជា។ លោកបានលើកឡើងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្រសួងព័ត៌មានកម្ពុជាបានរក្សានូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយខេត្តយូណាន រួមទាំងបញ្ជូនគណៈប្រតិភូទៅកាន់ខេត្តយូណានដើម្បីធ្វើទស្សនកិច្ចនិងសិក្សាផងដែរ។ ប្រព័ន្ធសារព័ត៌មាននៃប្រទេសកម្ពុជានិងចិនបានរៀបចំកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយទាំងការសែត ទូរទស្សន៍និងទស្សនាវដ្តី ក្នុងការកសាងស្ពានដែលអាចធ្វើឱ្យចិត្តប្រជាពលរដ្ឋកម្ពុជា-ចិនបានតភ្ជាប់គ្នានិងទទួលបានផលប្រយោជន៍យ៉ាងសកម្ម។ ជាងនេះទៅទៀត លោកសង្ឃឹមថា ប្រព័ន្ធសារព័ត៌មានរបស់ប្រទេសទាំងពីរនឹងអាចពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋនៃភាគីទាំងពីរអាចស្វែងយល់ពីគ្នាកាន់តែស៊ីជម្រៅតាមរយៈកិច្ចសហប្រតិបត្តិការនៃប្រព័ន្ធសារព័ត៌មាន។
មេក្រុមទស្សនកិច្ចទៅវិញទៅមក អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃការិយាល័យព័ត៌មានរដ្ឋបាលខេត្តយូណានបានថ្លែងអំណរគុណចំពោះឯកឧត្តម ខៀវ កាញារីទ្ធ។ លោកបានបន្ថែមទៀតថា ក្រោមគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយ និងផ្លូវមួយ”ខេត្តយូណាននិងកម្ពុជានឹងអាចទទួលបានឱកាសអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ការិយាល័យព័ត៌មានរដ្ឋបាលខេត្តយូណាននឹងឆ្លៀតឱកាសក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូងនិងសន្និសីទពិភាក្សាពាណិជ្ជកម្មក្នុងការអញ្ជើញប្រព័ន្ធសារព័ត៌មានកម្ពុជាមកកាន់ខេត្តយូណានក្នុងការធ្វើទស្សនកិច្ច រួមទាំងកសាងវេទិកានិងបង្កើតឱកាសដើម្បីជម្រុញឱ្យប្រព័ន្ធសារព័ត៌មានយូណាននិងកម្ពុជាស្វែងយល់ពីគ្នាកាន់តែស៊ីជម្រៅនិងធ្វើកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយ៕
អ្នកសារព័ត៌មាន៖ Zhang Rui Shen Yan FengYaxin
ប្រភពរូបថត៖ Zhang Tong
អ្នកនិពន្ធ៖ លីហ្សា