លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣

2018-11-16 09:51:30 |ប្រភព:CRI

  នា​ល្ងាច​ថ្ងៃទី​១៥​ខែវិច្ឆិកា​ លោក​លីខឺឈាងនាយករដ្ឋមន្រ្តី​ចិនបាន​អញ្ជើញចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៣​​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​សិង្ហបុរី និងក្រោមវត្តមានរបស់ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​នានា​ ​លោក​ភូទីន​​ប្រធានាធិបតី​រុស្ស៊ី​ ​លោក​មូន ​ចេអ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ​​លោក​ស៊ីនហ្សូ អាបេ​​ ​នាយករដ្ឋមន្ត្រីជប៉ុនលោក​ម៉ូឌី​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ​លោ​ក​ម៉ូរីសិន​នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​​និង​លោក​​ផឹសអ​នុប្រធានា​ធិបតី​អាមេរិក​ជាដើម។​ ​ លោក​លី សៀនឡុង​នាយករដ្ឋមន្រ្តី​សិង្ហបុរីធ្វើជា​អធិបតី​នៃ​កិច្ច​ប្រជុំ។​

  លោក​លីខឺឈាង​បាន​ថ្លែង​ថា​ ​តាំង​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ាបង្កើត​ឡើង​អស់​រយៈ​ពេល​​១៣​ឆ្នាំ​មក បានក្លាយ​ទៅជា​វេទិកាដ៏​សំខាន់មួយ​សម្រាប់​ជំរុញ​កិច្ច​សន្ទនា​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​បូព៌ា ​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ការ​បង្កើន​ការ​យោគយល់​និងកសាងទំនុកចិត្ត​ទៅវិញ​ទៅមក​រវាង​គ្រប់ភាគី​ ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​ ​ក៏ដូចជា​ជំរុញ​វឌ្ឍនភាពនិង​ភាពរុងរឿង​ក្នុង​តំបន់ផងដែរ​។​ ​បច្ចុប្បន្ន​នេះ​ ​កត្តា​មិនប្រាកដប្រជា​នៃ​ស្ថានការណ៍​អន្តរជាតិ​បាននិង​កំពុង​កើនឡើង​ ​ដូច្នេះ​ យើ​ងត្រូវ​តែ​បន្ត​ប្រកាន់​ខ្ជាប់​ទស្សនៈរួមរស់នៅ​ដោយ​សុខដុមរមនា​ ​ធ្វើកិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​ ពង្រឹង​ការ​ពិភាក្សា​ដោយ​សមភាព​ ​ជំរុញ​ការ​បើក​ទូលាយ​ទៅវិញទៅមក​ ​ដើម្បីគាំពារ​សន្តិភាព​ ​ស្ថិរភាព​និង​វឌ្ឍនភាព​នៃតំបន់​អាស៊ី​បូព៌ា​។

  លោក​លីខឺឈាង​បាន​លើកសំណើ​៥​ចំណុច​អំពី​កិច្ច​សហប្រតិបត្តិការ​នៃ​អាស៊ី​បូព៌ា​ដូច​តទៅ​៖

  ទី​១​ ប្រកាន់ខ្ជាប់​ពហុភាគីនិយម​។

  ទី​២​ គាំពារ​ពាណិជ្ជកម្មសេរី​។

  ទី​៣​ ​ពន្លឿន​ដំណើរ​នៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចក្នុង​តំបន់​។​

  ទី​៤​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​ខាង​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​ក្នុង​តំបន់។

  ទី​៥​ ធ្វើ​កិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខ​នយោបាយ​៕

  អ្នកបកប្រែ:Zhai Qianqian

  អ្នកនិពន្ធ៖ លីហ្សា