“ទោះបីជាជួបគ្នាជាលើកដំបូងក៏ពិតមែន តែពួកយើងដូចជាមិត្តចាស់ដែលបានស្គាល់យូរលង់ណាស់មកហើយ មានអារម្មណ៍ថាស្និទ្ធស្នាល។” ប្រធានសមាគមន៍មិត្តភាពកម្ពុជា-ចិននៃព្រះរាជាណចក្រកម្ពុជា(ខាងក្រោមហៅកាត់ថា“សមាគមន៍មិត្តភាពកម្ពុជា-ចិន”)លោក ឯក សំអុលបាននិយាយយ៉ាងកក់ក្តៅបែបនេះពេលជួបគណៈប្រតិភូសារព័ត៌មានខេត្តយូណានប្រទេសចិននៃសកម្មភាព“ប្រព័ន្ធសារព័ត៌មានប្រទេសចិននិងប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គទស្សនកិច្ចទៅវិញទៅមកតាមពេលកំណត់” លើកទី៦ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ឯក សំអុល បានណែនាំថា តាំងពីសមាគមន៍មិត្តភាពកម្ពុជា-ចិនបង្កើតនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០០កន្លងមក បានចូលរួមយ៉ាងសកម្មក្នុងការជម្រុញប្រទេសកម្ពុជានិងចិនធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយ៉ាងជាក់ស្តែង បានធ្វើវិភាគទានយ៉ាងសំខាន់សម្រាប់ពង្រឹងមេត្រីភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់កម្ពុជា-ចិន។
ប្រវត្តិសាស្ត្រទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជានិងចិនបានចាប់ផ្តើមតាំងពីរាប់ពាន់ឆ្នាំមុន នៅសតវត្សទី១៥-១៦មានជនជាតិភាគតិចរបស់ខេត្តយូណានបានមកដល់កម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនវិនិយោគឧស្សាហកម្មវប្បធម៌យូណានបានកែច្នៃល្ខោនសម្តែងជាចម្រៀងនិងរបាំខ្នាតធំ“ស្នាមញញឹមអង្គរ”បានធ្វើឱ្យកន្លែងកេរ្តិ៍ដំណែលនេះកាន់តែស្រស់ស្អាតនិងគួរឱ្យទាក់ទាញផងដែរ។
លោក ឯក សំអុល បន្ថែមទៀតថា៖“នៅជនជាតិខ្មែរកាត់ចិនជាច្រើន ពួកគេបានរស់នៅទីនេះយូរហើយ ដោយសារក្នុងចិត្តពួកគេមានកម្ពុជា បានធ្វើវិភាគទានសម្រាប់ការកសាងនិងអភិវឌ្ឍកម្ពុជាដែលមិនអាចនឹងបំភ្លេចបាន។” រីឯការអប់រំភាសាចិននៅកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា មានកុមារប្រហែល៥០ម៉ឺននាក់កំពុងតែរៀនភាសាចិនយ៉ាងសកម្ម។
“ប្រព័ន្ធសារព័ត៌មានបានដើរតួនាទីយ៉ាងសកម្មក្នុងការមិត្តភាពកម្ពុជា-ចិន” និយាយដល់នេះ លោក ឯក សំអុលបានយកទស្សនាវដ្តី《ខ្មែរ》ចិនដែលបានបកប្រែជាភាសាខ្មែរថា៖“នេះក៏ជាវត្ថុសាក្សីមួយទៀតចំពោះមិត្តភាពកម្ពុជា-ចិនដែលមានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ។”
គួរបញ្ជាក់ថា ទំនាក់ទំនងមេត្រីភាពរវាងប្រទេសចិននិងកម្ពុជាបានចូលក្នុងរយៈពេលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ទំនាក់ទំនងផ្លូវការនិងទំនាក់ទំនងរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ជាងនេះទៅទៀត លោក ឯក សំអុលបានបំពាក់នូវ“ក្រម៉ា”ដែលមានលក្ខណៈជូនពរដល់សមាជិកនៃគណៈប្រតិភូនាគ្រប់រូបដោយផ្ទាល់ដៃ ថែមទាំងជូនពូរមិត្តភាពកម្ពុជា-ចិននៅជាអមតៈស្ថិតស្ថេរយូរអង្វែង និងលើកស្នើសុំឱ្យអ្នកទាំងអស់គ្នាចាប់ដៃជាមួយគ្នា ដើម្បីជំរុញឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរខិតខំប្រឹងប្រែងបន្តកសាងនូវមិត្តភាពដែលកាន់តែមានភាពរុងរឿងនាពេលអនាគត៕
អ្នកសារព័ត៌មាន៖ Shen Yan Xiong Yan Feng Yaxin Zhang Rui
ប្រភពរូបថត៖ Zhang Tong
អ្នកនិពន្ធ៖ លីហ្សា